UN៖ ប្រជាជនពិភពលោកជាងពាក់កណ្តាល ទទួលបានអត្ថប្រយោជន៍សង្គម ជាលើកដំបូង

2024/09/13 02:59:18 am        27


អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) នេះ បានឲ្យដឹងថា ជាលើកដំបូងហើយ ដែលប្រជាជនជាងពាក់កណ្តាលរបស់ពិភពលោក ទទួលបានអត្ថប្រយោជន៍សង្គមមួយចំនួន ប៉ុន្តែបានបន្ថែមថា នៅត្រូវការច្រើនបន្ថែមទៀត ក្នុងនោះរួមទាំងការបន្ថយនូវផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុផងដែរ។

នៅក្នុងរបាយការណ៍ថ្មីៗនេះ អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយថា ៥២,៤ភាគរយនៃចំនួនប្រជាជនពិភពលោកនាពេលបច្ចុប្បន្ន ទទួលបានវត្ថុធាតុមួយចំនួននៃអ្វីដែលហៅថា ជាការការពារសង្គម។ ស្ថាប័ននេះបានលើកឡើងថា នោះគឺជាការកើនឡើងនូវចំនួនជិត ១០ភាគរយ ចាប់តាំងពីឆ្នាំ២០១៥ មក ហើយជាលើកដំបូងដែលជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក ទទួលបានយ៉ាងហោចណាស់មួយចំនួន។

អមដោយការគូសបញ្ជាក់ថា កុមារជាង ៣ភាគ៤ ទូទាំងពិភពលោក នៅតែមិនទាន់ទទួលបានអត្ថប្រយោជន៍នេះ អង្គការ ILO បានប្រាប់ថា៖ «ទោះបីជាកម្រិតនេះ គឺជាការវិវត្តគួរជាទីពេញចិត្តក៏ដោយ ក៏ការពិតដែលមិនអាចបន្លំបាន គឺថា មនុស្ស ៣,៨ពាន់លាននាក់ នៅតែមិនត្រូវបានការពារទាំងស្រុងនោះដែរ»។

សម្រាប់អង្គការ ILO កិច្ចគាំពារសង្គម រួមមានការទទួលបានការថែទាំសុខភាព និងវិធានការសន្តិសុខប្រាក់ចំណូលដែលទាក់ទងជាពិសេសទៅនឹងអាយុវ័យចាស់ ភាពអត់ការងារធ្វើ ជំងឺ ការមានពិការភាព របួសពេលបំពេញការងារ មាតុភាព ឬការបាត់បង់អ្នកផ្គត់ផ្គង់ដ៏សំខាន់ក្នុងគ្រួសារ ក៏ដូចជាការគាំទ្របន្ថែមសម្រាប់គ្រួសារដែលមានកូន។ អង្គការ ILO បានព្រមានថា «ល្បឿននៃការធ្វើឲ្យគម្លាតការពារនោះកាន់តែតូច គឺមានសភាពយឺតពេកណាស់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm