យានដ្រូនរុស្ស៊ី វាយប្រហារប្រព័ន្ធថាមពលរដ្ឋអ៊ុយក្រែននៅតំបន់ Sumy បណ្តាលឲ្យមនុស្ស ១៤នាក់ រងរបួស

2024/09/13 03:18:57 am        65

ក្រុមមន្រ្តីក្នុងស្រុក និយាយនៅថ្ងៃព្រហស្បតិ៍នេះថា យានដ្រូនរុស្ស៊ី បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទីក្រុងភាគខាងជើង Konotop ប្រទេសអ៊ុយក្រែន អំឡុងការវាយប្រហារកាលពីយប់កន្លងទៅ ដែលបណ្តាលឲ្យមនុស្ស ១៤នាក់ រងរបួស និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់តំបន់ឈរជើងរបស់ទាហានអ៊ុយក្រែន ។ 

វីដេអូដែលបញ្ចេញដោយសេវាកម្មថាមពលអ៊ុយក្រែន ឃើញក្រុមជួយសង្រ្គោះ និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ធ្វើការនៅអគាររងការឆាបឆេះ ។

ក្រុមជួយសង្រ្គោះ កំពុងធ្វើការ ដើម្បីស្តាថាមពលអគ្គិសនីនៅក្នុងទីក្រុង Konotop ដែលកាលពីមុនសង្រ្គាមមានពលរដ្ឋរស់នៅប្រហែល ៨៣.០០០នាក់ ។ 

ក្រុមមន្រ្តីក្នុងតំបន់និយាយថា មាននូវការផ្ទុះគ្រាប់ ១០លើក អំឡុងការវាយប្រហារនេះ ហើយលោក Artem Semenikhin គឺជាអភិបាលក្រុង Konotop និយាយថា ប្រព័ន្ធថាមពល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ទីក្រុង Konotop គឺជារដ្ឋធានីមួយស្ថិតក្នុងតំបន់ Sumy ដែលរងការវាយប្រហារជាពិសេសដោយរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្រោយអ៊ុយក្រែន ប្រើប្រាស់ទីនេះជាតំបន់ឈរជើងសម្រាប់ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ពួកគេចូលទឹកដីរុស្ស៊ី កាលពីខែមុន ។

កងទ័ពអាកាសអ៊ុយក្រែន និយាយថា ការវាយប្រហារទីក្រុង Konotop គឺជាផ្នែកមួយនៃការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ី ដោយប្រើប្រាស់យានដ្រូន ៦៤គ្រឿង ក្នុងនោះ យានដ្រូន ៤៤គ្រឿង ត្រូវបានគេបាញ់ទម្លាក់នៅតាមតំបន់ចំនួន ៩ផ្សេងៗគ្នា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm