បាល់ទាត់៖ ខ្សែការពារកណ្តាលសញ្ជាតិអង់គ្លេស Phil John នឹងវិលចូលប្រកួតឱ្យក្រុមបិសាចក្រហម Manchester United ជាលើកដំបូងបន្ទាប់ពីអវត្តមានរយៈពេល ២០ខែ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះស្ថិតនៅក្នុងបញ្ជីប្រកួតរបស់ Manchester United ជួបជាមួយ West Ham នៅរាត្រីនេះពានរង្វាន់ Carabao Cup ជុំទី៣។

Phil John ខកខានមិនបានប្រកួតឱ្យក្រុមធំតាំងប្រកួតចុងក្រោយជួបជាមួយ Tranmere កាលពីខែមករា ឆ្នាំ២០២០ ជុំទី៤ FA Cup។ តាំងពីពេលនោះមក Phil John ក៏ទទួលរងរបួសជង្គង់ និងបានទទួលការវះកាត់កាលពី ១៣ខែមុន។ ក្នុងខែនេះ Phil John ក៏បានចូលលេងដែរតែលេងឱ្យក្រុមអាយុក្រោម ២៣ឆ្នាំ Manchester United កាលពីថ្ងៃទី១១ ខែកញ្ញាទល់នឹង Arsenal និងចូលលេងមួយប្រកួតទៀតទល់នឹង Brighton។
អ្នកចាត់ការ Ole Gunnar Solskjaer បានបញ្ជាក់ថា Jesse Lingard ក៏នឹងចូលលេងការប្រកួតរាត្រីនេះដែរបន្ទាប់ពីទើបតែស៊ុតគ្រាប់ជ័យជំនះឱ្យ Manchester United យកឈ្នះ West Ham កាលពីថ្ងៃអាទិត្យក្របខណ្ឌ English Premier League។ រីឯ West Ham ខ្សែប្រយុទ្ធ Michail Antonio នឹងវិលមកវិញបន្ទាប់អវត្តមានប្រកួតចុងក្រោយទល់នឹង Manchester United ដោយសារជាប់ពិន័យ៕
អត្ថបទ៖នាង សុភាវុធ