ភ្នាក់ងារ VERRA ផ្តល់ការបញ្ចេញឥណទានកាបូន​លក់​នៅទីផ្សារ​អន្តរជាតិ ​សម្រាប់គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូងឡើងវិញ

2024/09/13 05:34:11 pm        412

ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការ​បញ្ចេញ​ឥណទានកាបូនសម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសម្រេចផ្អាក​ការ​លក់​ឥណទាន​កាបូន​តាំងពីដើមឆ្នាំ២០២៣។

 បន្ទាប់ពីអាក់ខានរយៈពេលជាង១ឆ្នាំមកនេះ​ភ្នាក់ងារឥណទាន​កាបូន (VERRA) បានប្រកាស​នៅ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា បានបញ្ចប់ការពិនិត្យសវនកម្មយ៉ាងម៉ត់ចត់នៃគម្រោង REDD+ តំបន់ជួរភ្នំក្រវាញខាងត្បូង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ និងបានវាយតម្លៃថា គម្រោង REDD+តំបន់ជួរភ្នំក្រវាញខាងត្បូង ចាត់វិធានការ​ចាំបាច់ ដើម្បី​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ និ​ង​ការជួយដល់ជីវភាពសហគមន៍។

 សូមបញ្ជាក់ថា ភ្នាក់ងារ VERRA បាន​សម្រេច​លើក​លែង​ការផ្អាក នៃ​ការ​លក់​ឥណទាន​កាបូន​របស់​គម្រោង​រេដបូកក្រវាញខាងត្បូង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ជាច្រើន រួមទាំង​សារ​ព័ត៌មាន Mongabey ដែលធ្លាប់វាយប្រហារមកលើគម្រោងនេះ ក៏បានចុះផ្សាយ​អំពី​ភាព​វិជ្ជមាន​របស់​គម្រោង​ដែលបានអនុវត្តកន្លងមកផងដែរ។

 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្ត​បើក​ការ​លក់កាបូន​ឡើង​វិញរបស់គម្រោងនៅតំបន់ការពារធម្មជាតិ​នៃឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​នេះ​គឺ​ជា​ការ​ឆ្លុះ​ប​ញ្ចាំងនូវលទ្ធផលដ៏ល្អប្រសើរ ដែលក្រសួងបរិស្ថាន ក្រោមការ​គាំទ្រ​ពេញ​ទំហឹង​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល និងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននាពេលកន្លងមក ដោយមាន​ការ​ចូលរួម​យ៉ាង​សកម្មពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍​ប្រកប​ដោយ​ជោគជ័យ មានជាអាទិ៍ (១)ការការពារព្រៃឈើបាន​ល្អប្រសើរ​ប្រកប​ដោយ​ការ​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងមាត់ (២)ការលើកម្ពស់ជីវភាព​ប្រជាសហគមន៍​ក្នុងតំបន់ការពារធម្មជាតិ​បាន​ល្អប្រ​សើរ​ជា​លំដាប់ ប្រជាពលរដ្ឋមានជម្រើថ្មីមិនប៉ះពាល់ដល់ធនធានធម្មជាតិ តាមរយៈគោល​នយោយ​លើក​ទឹកចិត្ត​ផ្តល់​ភាពកក់ក្តៅជូនសមរម្យ និង(៣)ការសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេស សាមគ្គី​ផ្ទៃក្នុងគ្រួសារបរិស្ថានបានរឹងមាំ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ។

 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងបន្ថែមថា ភាពជោគជ័យជាអា​ទិភាព​ទាំង​៣​ខាង​លើ​នេះ គឺជាមូលហេតុសំខាន់ ដែលធ្វើឱ្យភ្នាក់ងារឥណទានកាបូន (VERRA) បានចុះមក​ធ្វើ​សវនកម្ម (Audit) នៅក្នុងតំបន់គម្រោង និងសម្រេចចិត្តលើក​លែង​ការ​ផ្អាក​នៃការ​លក់​ឥណ​ទាន​កាបូន ក្រោយការធ្វើសវនកម្មកន្លងមកនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm