អេស្ប៉ាញ៖ រូបភាពពីលើអាកាសផ្សព្វផ្សាយចេញពីទីភ្នាក់ងារវីដេអូក្នុងស្រុក បានបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដែលកោះតូច La Palma នៅកោះ Canary កំពុងប្រឈមខ្លាំងចាប់តាំងពីភ្នំភ្លើងផ្ទុះឡើង។

ទេសភាពគ្រប់ដណ្ដប់ដោយពណ៌បៃតង និងពណ៌ទឹកក្រូចនៃទេសភាពឋានសួគ៌ត្រូពិករបស់តំបន់នោះបានប្រែទៅជាខ្មៅ និងប្រផេះដោយសារកំអែភ្នំភ្លើងគ្របដណ្តប់លើវាលស្មៅ ផ្លូវថ្នល់ លំនៅឋាន និងអាងហែលទឹក។ ក្រុមមន្ត្រីអេស្ប៉ាញនៅលើកោះនោះបាននិយាយកាលពីថ្ងៃអង្គារថា ការរញ្ជួយដីថ្មីដែលបានបណ្ដាលឲ្យទឹកក្នុងទន្លេលាយឡំជាមួយថ្ម ឧស្ម័នពុល ផេះភ្នំភ្លើង និងភ្លៀងអាស៊ីតស្ថិតក្នុងចំណោមការគំរាមកំហែងជាច្រើន។ រហូតមកដល់ពេលនេះការផ្ទុះបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋប្រហែល ១៩០ខ្នង ហើយបានជំរុញឱ្យមានការជម្លៀសប្រជាជនប្រហែល ៦.០០០នាក់៕
អត្ថបទ៖ សុខមាន