ក្រសួងអប់រំ ជ្រើសរើសយុវជន ៥ក្រុម ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ​ក្នុងការប្រកួត​ប្រជែងផែនការអាជីវកម្ម

2024/09/13 06:26:42 pm        363

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» វគ្គពាក់កណ្ដាលព្រ័ត នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤នេះ។ ការប្រកួត​ប្រជែង​នេះ មានការចូលរួមពីយុវជនថ្នាក់ទី ១០ និងថ្នាក់ទី ១១ចំនួន ១៥ក្រុម ដែលលទ្ធផលចុងក្រោយ នឹង​សម្រេចយក ៥ក្រុមប៉ុណ្ណោះ ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅខែ វិច្ឆិកា ខាងមុខ។

កម្មវិ​ធី​ប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» ជាកម្មវិធី​ដែល​នាយកដ្ឋាន​អភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៤ កម្មវិធីមួយនេះ បានឈានដល់វគ្គពាក់កណ្ដាលព្រ័ត្រ ដោយ​បាន​អញ្ជើញ​យុវជនទាំង ១៥ក្រុម ធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីធ្វើបទបង្ហាញ​ពីផែនការ​អាជីវកម្ម​របស់​ខ្លួន​ នៅពីមុខគណៈកម្មការដាក់ពិន្ទុ។ នេះជាការលើកឡើងរបស់ លោក តាំង សុផាណារ័ត្ន ប្រធាន​នាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន។

លោកប្រធាននាយកដ្ឋាន លើកឡើងថា ១៥ក្រុម ដែលប្រកួតនៅថ្ងៃនេះ ជាក្រុមដែលត្រូវ​បាន​ជ្រើស​រើស​ចេញពីក្រុមចូលរួមប្រកួតសរុប ៥៥ក្រុម។ ពួកគេទាំង ១៥ក្រុម ត្រូវធ្វើបទបង្ហាញ​ពីផែន​ការ​អាជីវកម្ម ឆ្លើយសំណួររបស់គណៈកម្មការដាក់ពិន្ទុ ដើម្បីអាចជាប់ទៅវគ្គផ្ដាច់ព្រ័ត្រ ដែល​ក្រសួងនឹងរៀបចំឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ វ២០២៤។

លោកលើក​ឡើងឱ្យដឹងដែរថា ការចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ ផ្ដល់ជាអត្ថប្រយោជន៍ លើស​ពី​ប្រាក់រង្វាន់។ អត្ថប្រយោជន៍ រាប់បញ្ចូលទាំងបទពិសោធន៍ ចំណេះដឹង ទំនាក់ទំនង និង​ឱកាស​សហការដើម្បីធ្វើឱ្យអាជីវកម្មមួយនោះ កើតចេញជារូបរាងពិតប្រាកដ។

ការប្រកួត​ប្រជែងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័តនេះ ជាការប្រកួតរបស់ យុវជន ១៥ក្រុម មកពី ១៥​រាជ​ធានី-ខេត្តផ្សេងគ្នា។ ពួកគេមានគម្រោងផែនការ អាជីវកម្មផ្សេងគ្នា និងភាពជឿជាក់រៀងខ្លួន។ ក្រុមខ្លះ ពុំទាន់បានបង្កើតជាផលិតផលគំរូ នោះទេ សម្រាប់អាជីវកម្មរបស់ខ្លួន រីឯក្រុមខ្លះ បាន​បង្កើត​ចេញ​ជាផលិតផលគំរូ ក៏ដូចជាផលិតផលលក់នៅលើទីផ្សារផងដែររួចទៅហើយ។

សម្រាប់​ក្រុម​ប្រពៃ មកពីខេត្ត បន្ទាយមានជ័យ បាននាំយកផលិតផលជាដុំសាប៊ូ ផលិត​ចេញ​ពី​ស្លឹក ដង្ហិត មកធ្វើបទបង្ហាញដោយផ្ទាល់ សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ។ យុវតី ណែន សុផៃ ជា​តំណាងក្រុម លើកឡើងជាភាពជឿជាក់ថា ក្រុមរបស់ខ្លួននឹងឡើងទៅវគ្គផ្ដាច់ព្រ័ត។

កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម ដែលមានឈ្មោះថា «អាជីវកម្មខ្ញុំ» នៅក្នុងឆ្នាំ ២០២៤នេះ មាន​ការ​កំណត់លក្ខណ្ឌបេក្ខជនចូលរួមខុសពីរាល់ឆ្នាំ។ កន្លងទៅកម្មវិធីនេះ បើកទូលាយ​សម្រាប់​សិស្ស​វិទ្យាល័យ សិស្សសាកលវិទ្យាល័យ សុទ្ធតែអាចចូលរួមបាន។ តែឆ្នាំនេះ កម្មវិធីកំណត់​សម្រាប់​តែ​សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប៉ុណ្ណោះ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        31
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        98
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm