វាយកូនបាល់៖ កីឡាករស្កុតឡេន Andy Murray បានទំលាក់កីឡាករម្ចាស់ផ្ទះបារាំង Ugo Humbert ក្នុងជុំទី១ នៃការប្រកួតកម្មវិធី Moselle Open នៅទីក្រុង Metz ប្រទេសបារាំង។ តែទំរាំឈ្នះការប្រកួតនេះ Andy Murray ត្រូវបានកីឡាករលំដាប់លេខ២៦ ពិភពលោក Ugo Humbert នាំមុខ ១សិតមុន ៦-៤។

Andy Murray ដែលធ្លាប់ឡើងវគ្គផ្តាច់ព្រ័ត្រនៅទីនេះកាលពីឆ្នាំ២០០៧ ក៏បានវាយបកពីក្រោយយកឈ្នះពីរសិតផ្ទួនៗ ៦-៣ និង ៦-២។ អតីតកីឡាករលំដាប់លេខ១ ពិភពលោក Andy Murray នឹងបន្តដំណើរទៅជុំទី២ ដោយនឹងត្រូវជួបជាមួយកីឡាករ Vasek Pospisil៕
អត្ថបទ៖នាង សុភាវុធ