ថៃកំពុងជំរុញពាណិជ្ជកម្មនៅកម្ពុជា ដើម្បីរួមចំណែកបង្កើនទំហំពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំងពីរ

2024/09/13 08:45:32 pm        358

ថៃកំពុងជំរុញការធ្វើពាណិជ្ជកម្មលើទីផ្សារកម្ពុជា ដោយផ្តោតលើការពង្រីកទីផ្សារផលិតផល និង​សេវាកម្ម​ដែលមានគុណភាព ដើម្បីរួមចំណែកលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា និងជាការពង្រឹងនូវវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីក ចម្រើន។

ឯកឧត្តម ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លើកឡើង​នៅ​ក្នុង​ពិធី​បើក​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ (Mini Thailand Week 2024) នៅខេត្តបាត់ដំបង ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ​២០២៤ នេះថា ព្រឹត្តិការណ៍តាំងពិរណ៍នេះ នឹងមានផលិតផល គ្រប់សព្វបែបយ៉ាងរបស់ថៃ ជា​ផលិត​ផល​ដែល​មានគុណភាព រៀបចំដោយការិយាល័យ​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ បានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ក​បរិយាកាស​ជូន​ដល់​ប្រជាជន​ក្នុង​ខេត្ត​បាត់ដំបង និងខេត្តដែលនៅក្បែរ។ ជុំវិញបញ្ហានេះ ស្ថានទូតថៃប្រចាំកម្ពុជា ផ្តោតលើការ​ពង្រីក​ទីផ្សារ​ផលិតផល និងសេវាកម្មដែលមានគុណភាពរបស់ថៃ ចូលក្នុង ទីផ្សារកម្ពុជា ដើម្បី​ជា​ចំណែក​មួយ​នៅក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងថៃ-កម្ពុជា ហើយអ្វីដែល​សំខាន់​ជាង​នេះ គឺការពង្រឹង នូវនិមិត្តសញ្ញា និងបង្កើនភាពជឿជាក់ចំពោះផលិតផល រវាងកម្ពុជា​ថៃ​ដែល​ជា​ប្រទេស​ជិត​ខាង និងក៏ជាការពង្រឹងនូវវិស័យសេដ្ឋកិច្ច និងទេសចរណ៍​ក្នុង​ស្រុក​របស់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​ថែមទៀតផងដែរ។

 

ចំណែកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លើកឡើងថា ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃនេះ ពិតជាមានអត្ថន័យដ៏ធំធេង និងជាសក្ខីភាពឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​កិច្ច​សហ​ប្រតិបត្តិការ បង្កើនទំនាក់ទំនងមិត្តភាពរវាងបណ្តាខេត្ត ជាប់ព្រំដែនយ៉ាងល្អប្រសើរ លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម កសិកម្ម ក្នុងទិសដៅលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជា​ពលរដ្ឋ ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម និងផលប្រយោជន៍នៃប្រទេសទាំងពីរកម្ពុជា-ថៃ។ ជា​ក់​ស្តែងខេត្តបាត់ដំបង និងបណ្តា ខេត្តជាប់ព្រំដែននៃព្រះរាជាណាចក្រថៃ បាន​បង្ហាញ និង​ផ្សព្វ​ផ្សាយ​នូវ​ផលិតផល ព្រមទាំងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្ដូរផ្នែកធុរកិច្ច វិនិយោគ និងពាណិជ្ជ​កម្ម​នា​ពេលអនាគត ដោយផ្អែកលើសក្តានុពល និងអំណោយផលលើវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ជាដើម។

ឯកឧត្តមអភិបាល ក៏បានលើកទឹកចិត្ត និង​សូម​ឱ្យ​បន្ត​ការ​រៀប​ចំ​ការ​តាំង​ពិព័រណ៍​នេះ​ឱ្យ​បាន​ញឹក​ញាប់ ឬជារដូវកាលនៃ ផលិតផល ជាទំនិញដែលសមភាគីពាណិជ្ជករ ឬអ្នកផលិត​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខេត្តបាត់ដំបង បានតាំងបង្ហាញ និងអាចដោះ ដូរផលិតផល ឬទំនិញជាមួយ​ភាគី​ពាណិជ្ជ​ករ​ប្រទេសថៃ ឬប្រជាជនថៃដែលនៅជាប់ព្រំដែនខេត្តជាដើម។

 

ជុំវិញព្រឹត្តិការណ៍តាំងពិព័រណ៍នេះ លោក នីរ៉ាវ៉ាត់ រង្ស៊ីកាន់ចាណា អគ្គទីប្រឹក្សា​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និងជានាយក ការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា លើក​ឡើង​ឱ្យ​ដឹង​ថា ការរៀបចំតាំងពិព័រណ៍នេះ មានចំនួន៥០ស្តង់ ក្នុងនោះមាន ពាណិជ្ជករថៃចូលរួមចំនួន ៤០ ក្រុម​ហ៊ុន ក្នុងនោះផលិតផលដែលដាក់តាំងបង្ហាញរួមមាន៖ ទំនិញបរិភោគឧបភោគ, ម្ហូបអាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, គ្រឿងសំអាង, សម្រាស់និងធម្មជាតិ, សម្ភារៈតុបតែងផ្ទះ, សម្ភារៈ​ប្រើ​ប្រាស់​ផ្ទះ​បាយ និងផលិតផលផ្សេងៗ ជាច្រើនទៀត ដែលជាប្រភេទំនិញដែលមានគុណភាព និង​មាន​តម្លៃសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm