សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បាននិយាយនៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបំផ្លិចបំផ្លាញសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ បានរួបរឹតទឹកដីប៉ាឡេស្ទីន បន្ទាប់ពីប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

របាយការណ៍នេះ បានគូសបញ្ជាក់ពីទំហំដ៏គួរឲ្យភ្ញាក់ផ្អើលនៃការបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកនៃសកម្មភាពសេដ្ឋកិច្ច ដែលលើសពីផលប៉ះពាល់នៃការប្រឈមមុខគ្នាផ្នែកយោធាពីមុនទាំងអស់ ក្នុងឆ្នាំ ២០០៨, ២០១២, ២០១៤ និង ២០២១។ សម្ពាធអតិផរណារួមជាមួយនឹងការកើនឡើងនៃភាពអត់ការងារធ្វើ និងប្រាក់ចំណូលធ្លាក់ចុះ បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនដែលមានជីវភាពក្រីក្រនោះ កាន់តែលំបាកឡើង។
យោងតាមរបាយការណ៍ ប្រតិបត្តិការយោធា បាននាំឲ្យមានការបាត់បង់ជីវិតដែលមិនធ្លាប់មានពីមុនមក ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ។ នៅដើមឆ្នាំ ២០២៤ ទ្រព្យសម្បត្តិកសិកម្មចន្លោះពី ៨០% ទៅ ៩៦% នៃតំបន់ហ្កាហ្សា ត្រូវបានកាត់ផ្តាច់ ធ្វើឲ្យបាត់បង់សមត្ថភាព ផលិតស្បៀងក្នុងតំបន់ និងកាន់តែអាក្រក់គឡើងៗនូវអសន្តិសុខស្បៀងកម្រិតខ្ពស់រួចទៅហើយនោះ។
ការបំផ្លិចបំផ្លាញនេះ ក៏បានប៉ះពាល់ដល់វិស័យឯកជនយ៉ាងធ្ងន់ធ្ងរផងដែរ ដោយអាជីវកម្មចំនួន ៨២% ដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចរបស់តំបន់ហ្កាហ្សា បានខូចខាត ឬត្រូវបំផ្លាញ។