ប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គពិនិត្យលើការប្រឈម សម្រាប់រក្សានិរន្តភាពបរិស្ថាន

2024/09/13 09:28:13 pm        767

មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោលពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​ប្រែប្រួលអាកាសធាតុ តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន​មហាអនុ​តំបន់​ទន្លេ​មេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បី​លើក​កម្ពស់​គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំង​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងនៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព បើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និង​កិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហា​អនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និង​វៀតណាម​។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ បានបន្ថែមថា៖ «ការលើក​កម្ពស់​គុណភាព​បរិស្ថាន​ មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាព​របស់​ប្រជាជន​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំ​ប្រកប​ដោយ​និរន្តភាព​បរិស្ថាន​នៅ​ពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និង​ធន​ធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់២០២៨ ដើម្បី​ដោះ​ស្រាយ​ការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួង​បរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ៣សំខាន់ ភាពស្អាតលើដី ភាពស្អាត ក្នុងដែនទឹក ភា​ព​ស្អាត​ដែនអាកាស រួមជាមួយការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតកម្ពុជា ក៏ដូច​ជាតំបន់មួយប្រកបដោយនិរន្តភាព។

«កិច្ចប្រជុំរដ្ឋមន្រ្តី GMS ជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើត​ភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅ​ក្នុង​តំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់​យុវជន​ជំនាន់​ក្រោយ»​។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។

បើតាមលោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហា​អនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិ​ក​ភណ្ឌ​វប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។

លោកស្រីបានបន្ថែមថា យ៉ាងណាក៏ដោយ វាក៏ជាតំបន់ដែលងាយរងគ្រោះកាន់​តែខ្លាំង​ឡើង​ចំពោះ​ផល​ប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈម​ដែល​យើង​កំពុង​ជួប​មាន​ការ​កើន​ឡើង​សីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់​សកម្មភាពបន្ទាន់ និងរួមគ្នា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុង​ដំណើរ​របស់​ពួកគេឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ។

«ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់នឹងអាកាសធាតុ និង និរន្តរភាព​បរិស្ថាន​ទៅ​ក្នុង​គ្រប់​ផ្នែកនៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ អាស្រ័យ​ហេតុ​នេះ ​ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំ​ទឹកប្រា​ក់​ចំនួន​១០០​ពាន់​លាន​ដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៩ ដល់ឆ្នាំ២០៣០»។ នេះជា​ការលើក​ឡើង​បន្ថែម​របស់​អនុ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm       
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm