សម្តេចតេជោប្រាប់អ្នករាយការពិសេសUNថ្មីថា អ្វីដែលកម្ពុជាចង់បានគឺការបង្កើតបរិយាកាសដែល មានជំនឿជឿជាក់ពីគ្នាទៅវិញទៅមក

2021/09/22 07:47:18 pm        502

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាថា អ្វីដែលកម្ពុជាចង់​បា​នគឺការបង្កើត​បរិយា​កាស​ដែលមានជំនឿជឿជាក់ពីគ្នាទៅវិញទៅមក។

នៅក្នុងជំនួបពិភាក្សាការងារតាមវីដេអូ ជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយ​ការ​ណ៍​ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា​ សម្តេច​តេ​ជោ​ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា ការមិនទំលាក់កំហុសឱ្យគ្នាទៅវិញទៅមក គឺប្រកបដោយការស្ថាបនា និងបានជំរាបជូនពីកត្តាសំខាន់ៗមួយចំនួនដែលកម្ពុជា ត្រូវរក្សាឱ្យបានជាពិសេសសិទ្ធិរស់រានមានជីវិតជាចំបង ដែល​កម្ពុជាដាច់ខាតត្រូវរក្សាឱ្យខានតែបាន​។

នៅក្នុងជំនួបនេះ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគោរព ជម្រាបជូនសម្ដេចតេជោ​ថា៖​ឯកឧត្តម​ពិត​ជាមានកិត្តិយសណាស់ដែលមានឱកាស បានគោរពជួបពិភាក្សាជា​មួយ​សម្តេ​ចតេជោតា​មប្រព័ន្ធអន​ឡាញនៅថ្ងៃនេះ។ ឯកឧត្ដមបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោ ក៏ដូចជាចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បានចាត់វិធានការស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។ក្នុងឱកាសនេះ ឯកឧត្តមក៏​បាន​គោរពស្នើសុំស្វែងយល់ពីសម្តេច,ជាពិសេសអាទិភាពរបស់កម្ពុជា,បញ្ហាសិទ្ធិមនុស្ស, ករណីមេរៀន​ដែលរៀន​បាន ​អំពី​ជំងឺកូវីដ១៩នៅក្នុងពន្ធនាគារ, ក៏ដូចជាករណីការពង្រីកលំហសេដ្ឋកិច្ច-សង្គមស៊ីវិល និងនយោបាយ និង សូមគោរព ស្វែង​យល់ពីសម្ដេចនូវអ្វីដែលឯកឧត្តម គួរធ្វើ ដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។

សូមបញ្ជាក់ថា៖ លោក វិទិត មុនតាប៊ន ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិជ្រើសរើស ឱ្យ​មក​កាន់​តួនាទីជាអ្នករាយការណ៍ពិសេស ឬ អ្នកស៊ើបអង្កេតពិសេសផ្នែកសិទ្ធិមនុស្ស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជំនួស​​លោក​ស្រី រ៉ូណាស្មីត ដែលត្រូវផុតអាណត្តិ។ លោក វិទិត មុនតាប៊ន គឺជាជនជាតិថៃ ជាមនុស្សដែលលេចធ្លោ មានឈ្មោះ​ល្បីធ្លា​ប់ឆ្លងកាត់​បទពិសោធន៍​ការ​ងារ​ផ្នែក​ច្បាប់ និង សិទ្ធិមនុស្សអន្តរជាតិ​ជាច្រើន​នៅលើឆាក​អន្តរ​ជាតិ​៕ អត្ថបទ៖ មុត សុទ្ធ



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm