ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា ប្រធានការិយាល័យគោលនយោបាយ ក្រៅប្រទេសនៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងពន្យារពេលដោះស្រាយជម្លោះអ៊ុយក្រែន និងធ្វើឲ្យស្ថានការណ៍នៅអឺរ៉ុប មានអស្ថិរភាព។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) ដែលតាមគំនិតរបស់អ្នកការទូតកូរ៉េខាងជើង «បានបង្កាច់បង្ខូចកិច្ចសហប្រតិបត្តិការដោយមិនមានមូលដ្ឋាន លើផលប្រយោជន៍ទៅវិញទៅមក និងសមភាពរវាងសហព័ន្ធរុស្ស៊ី និងរដ្ឋអធិបតេយ្យដទៃទៀត ហើយបានបង្កហេតុផ្នែកនយោបាយ ដែលជាការគំរាមកំហែងដល់អឺរ៉ុប»។

លោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងព្យាយាមបញ្ឆោតសហគមន៍អន្តរជាតិ ដោយប្រែក្លាយពណ៌ខ្មៅឲ្យទៅជាស ប៉ុន្តែការប៉ុនប៉ងបែបនេះ មិនអាចបិទបាំង ឬបដិសេធការពិតដែលថា សហរដ្ឋអាមេរិក គឺជាដើមហេតុនៃការផ្ទុះឡើងនៃវិបត្តិអ៊ុយក្រែន និងការអូសបន្លាយពេល និងអស្ថិរភាពនៃស្ថានភាពនៅអឺរ៉ុបបានទេ»។