អភិបាលខេត្តតាកែវ ច្រានចោលការលើកឡើងថា មានការបង្ខិតបង្គោលព្រំដែន នៅច្រកទ្វាអន្តរជាតិព្រំដែនភ្នំដិន

2024/09/13 10:10:36 pm        910

តាកែវ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងថា មានការបង្ខិតបង្គោលព្រំដែនលេខ២៧៥ ចំនួន១៧០០ ម៉ែត្រ នៅច្រកទ្វាអន្តរជាតិភ្នំដិន ស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងបន្ថែមថា ការចោទប្រកាន់នេះ គឺជារឿង​មិន​ពិតនោះទេ។ ស្ថានភាពបង្គោលព្រំដែនលេខ២៧៥ នៅច្រកទ្វាអន្តរជាតិជាតិភ្នំដិន នៅគឺនៅដដែរ គ្មានការដក ឬបង្ខិតបង្គោលដូចការចោទប្រកាន់ របស់ក្រុមប្រឆាំងនោះទេ។

ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា បន្ទាប់ពីមានការចោទប្រកាន់​របស់​ក្រុមប្រឆាំងថា​មាន​ការ​បង្ខិតបង្គោលព្រំដែននៅច្រកទ្វាអន្តរជាតិភ្នំដិន ​មានក្រុមអង្គការ​សង្គមស៊ីវិល ក្រុមយុវជន និង​ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំបានចុះទៅដល់ទីតាំងបង្គោលព្រំដែនលេខ២៧៥ ហើយបាន​ជួប​ជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលឈរជើង​នៅច្រកទ្វាព្រំដែន​អន្តរជាតិភ្នំដិន​ និង​បានឃើញ​ដោយផ្ទាល់​បង្គោលព្រំដែនគឺមិនមានការបង្ខិតបង្គោលអ្វីទាំងអស់។

ឯកឧត្តមអភិបាលខេត្តតាកែវ ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​ប្រឆាំង​ដែល​នៅ​តែ​មិនជឿថា​ ​មិន​មាន​ការ​បង្ខិត​បង្គោលព្រំដែន​នៅច្រកទ្វាអន្តរជាតិភ្នំដិន ​សូម​ទាក់ទង​មក​អាជ្ញាធរខេត្ត​ ហើយអាជ្ញាធរ និង​ជូនពួកគាត់ចុះទៅពិនិត្យមើលដល់ទីតាំងបង្គោលលេខ២៧៥ នៅច្រកទ្វាព្រំដែន ដោយ​ការ​ធ្វើដំណើរ និងការហូបចុកអាជ្ញាធរខេត្តតាកែវ ជា​អ្នក​រ៉ាប់រង​ថ្លៃ​ចំណាយទាំងអស់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm