ខណៈព្យុះត្រូពិក Bebinca បក់ឆ្ពោះទៅកាន់ដែនទឹកនៅកោះតៃវ៉ាន់ភាគខាងជើង ប្រមូលផ្តុំកម្លាំងទៅជាព្យុះទីហ្វុងដែលអាចកើតមាន អ្នកព្យាករណ៍អាកាសធាតុនៅទីក្រុងតៃប៉ិ កំពុងប្រើប្រាស់វិធីសាស្ត្រដែលជោគជ័យរហូតមកដល់ពេលនេះ និងវិធីសាស្ត្រថ្មី ដើម្បីជួយតាមដានផ្លូវព្យុះ ដោយប្រើបញ្ញាសិប្បនិម្មិត(AI)។
ការព្យាករណ៍បង្កើតដោយបញ្ញាសិប្បនិម្មិត(AI) ដែលមួយចំនួនដំណើរការដោយកម្មវិធី software ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមានអិនវីឌៀ(Nvidia) ដែលបន្ទះឈីបរបស់ក្រុមហ៊ុនត្រូវបានផលិតដោយក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខរបស់កោះតៃវ៉ាន់ TSMC ដែលរហូតមកដល់ពេលនេះមានដំណើរការលើសពីវិធីសាស្ត្រតាមទម្លាប់ដើម្បីព្យាករផ្លូវព្យុះទីហ្វុង។
កាលពីខែកក្កដា វាគឺជាគំរូអាកាសធាតុដែលផ្អែកលើបញ្ញាសិប្បនិម្មិត(AI) ត្រូវបានប្រើប្រាស់ជាលើកដំបូង ដែលជួយកោះតៃវ៉ាន់ព្យាករបានកាន់តែប្រសើរអំពីផ្លូវ និងឥទ្ធិពលរបស់ព្យុះទីហ្វុង Gaemi ដែលមានកម្លាំងខ្លាំងបំផុត វាយបោកបក់ទៅលើកោះ ដែលព្យុះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង។
លោក Chia Hsin-sing នាយកក្រុមហ៊ុនផ្តល់សេវាអាកាសធាតុកោះតៃវ៉ាន់ បាននិយាយថា មនុស្សកំពុងចាប់ផ្តើមដឹងថា បញ្ញាសិប្បនិម្មិត(AI) ពិតជាបានផ្តល់នូវការបង្ហាញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បើប្រៀបធៀបទៅនឹងគំរូធម្មតា។
ពេលនេះ ព្យុះ Bebinca កំពុងត្រូវបានតាមដានដោយប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត(AI) ដូចៗគ្នាដោយមនុស្សជាច្រើន រួមទាំង លោក Lin Ping-yu ជាអ្នកព្យាករណ៍នៅរដ្ឋបាលអាកាសធាតុ របស់កោះតៃវ៉ាន់ ជាអ្នកដែលបាននិយាយថា បញ្ញាសិប្បនិម្មិត(AI) បានផ្តល់ឱ្យពួកគេនូវទំនុកចិត្តកម្រិតខ្ពស់។