នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុម ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដ៏សាហាវទៅលើប្រជាជននៃស្រុកDaikundi ក្នុងខេត្ត Ghor ភាគកណ្តាលអាហ្វហ្គានីស្ថាន។
ក្រុម ISIS បានអះអាងថា មនុស្ស ១៥នាក់ បានស្លាប់ និង ៦នាក់ផ្សេងទៀត រងរបួស ក្នុងការវាយប្រហារនេះ។
មុននេះ ប្រភពក្នុងស្រុក បានប្រាប់សារព័ត៌មាន Amuថា មនុស្ស ១៤នាក់ ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហាដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅក្នុងតំបន់ Khami នៃខេត្ត Ghor កាលពីរសៀលថ្ងៃព្រហស្បតិ៍។
ក្រុម ISIS បាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងភូមិ Qariodal ស្ថិតនៅចន្លោះ ខេត្ត Daikundi និង និងខេត្ត Ghor នៅកណ្តាលប្រទេសអាហ្វហ្គានីស្ថាន។
ចាប់តាំងពីការឡើងកាន់អំណាចរបស់ក្រុមតាលីបង់ ក្នុងឆ្នាំ ២០២១ ចំនួននៃការវាយប្រហារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានថយចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែក្រុមប្រដាប់អាវុធជាច្រើនរួមទាំង ក្រុមISIS Khorasan នៅតែបន្តការគំរាមកំហែង។