ពលរដ្ឋ​សហគមន៍​ភូមិ​បេង ​បង្កើន​មុខរបរ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែ​ម​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        32

​ឧត្តរមានជ័យ​៖ ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ភូមិ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បង្កើត​ជា​សហគមន៍​មុខរបរ​ផ្នែក​តម្បាញ​នៅ​នឹង​មូលដ្ឋាន​របស់​ខ្លួន ​បន្ទាប់​ពី​ធ្វើស្រែ​ចម្ការ​រួច ​ដើម្បី​បង្កើន​នូវ​ប្រាក់ចំណូល​បន្ថែម​បន្ត​ទៀត​ក្នុង​ជីវភាព​គ្រួសារ ​របស់​ពួកគាត់​ក្នុងអំឡុងពេល​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩​នេះ​។​

​លោក ស្រី សន សា​វី ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ភូមិ​បេង​ស្រុក​បន្ទាយ​អំ​ពិល​ ខេត្ត​ឧត្តរមានជ័យ​ បាន​លើក​ឡើង​ថា​ ដើម្បី​បន្ត​ការ​ថែរក្សា​ឲ្យ​បាន​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​យ​តម្បាញ​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក​នោះ​ត​ពី​ដូនតា​របស់​ពួកគាត់​របរ​នេះ ​អាច​ធ្វើ​ឲ្យ​សហគមន៍​របស់​ពួកគាត់​រក​ចំណូល​បាន​យ៉ាង​ស្រួល​នៅ​នឹង​មូលដ្ឋាន​បន្ទាប់ពី​ទំនេរ​ពី​ធ្វើ​ស្រែចម្ការ​ផង​ដែរ​។​

​លោកស្រី​បន្ត​ថា ការ​បង្កើត​ជា​សហគមន៍​តម្បាញ​នៅ​នឹង​មូលដ្ឋាន​នេះ​ដែល​គឺមាន​ការគាំទ្ររ​ពី​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដែល​កន្លងមក​មន្ត្រី​ក្រុមការងារ​មជ្ឈមណ្ឌល​ថ្នាក់​ខេត្ត​តែងតែ​ចុះ​មក​ជួយ​បង្ហាត់បង្រៀន​នឹង​ផ្ដល់​ឧ​បករ​ណ៍​នឹង​សម្ភារៈ​ផ្សេងៗ​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ការ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​របស់​ពួកគាត់​ផង​ដែរ​ ទើប​ការងារ​នេះ​ ទទួល​បាន​ភាពរលូន​យ៉ាង​ដូច្នេះ​។​

​​​ហើយ​យ៉ាងណាមិញ​លោកស្រី​បញ្ជាក់​ថា​ ​ការ​តម្បាញ​នៅ​នឹង​មូលដ្ឋាន​គឺ​ក្នុង​មួយ​ខែៗ​អាច​រកប្រាក់​ចំណូល​បាន​ពី​ការ​តម្បាញ​នេះ​មិន​ក្រោម​ពី​១​ពាន់​ដុល្លារ​អាមេរិក​នោះ​ទេ ហើយ​ណាមួយ​ការដែល​បងប្អូន​ប្រជា​សហគមន៍​មានមុខ​របរ​នៅ​នឹង​មូលដ្ឋាន​ដូច្នេះ​ គឺ​វា​អាច​ធ្វើ​ឲ្យ​មានការ​កាត់បន្ថយ​ការ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយ​ចំនួន​ធំ​ផងដែរ ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយសារតែ​ការ​តម្បាញ​នេះ​៕​អត្ថបទ៖ ឃិន​ សារិទ្ធ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm