ខ្មាន់កាំភ្លើងអនាមិក បានវាយប្រហារទៅលើនគរបាលនៅក្នុងទីក្រុងមួយនៃតំបន់Sistan និងខេត្ត Balouchestan ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
ខ្មាន់កាំភ្លើងទាំងនោះ បានបើកការបាញ់ប្រហារទៅលើកងកម្លាំងនគរបាលការពារព្រំដែន នៅឯស្ថានីយប្រេងឥន្ធនៈមួយ ក្នុងទីក្រុង Mirjave ជាលទ្ធផលនៃការវាយប្រហារនោះ បុគ្គលិកនរគបាល ៣នាក់ ទាហាន ២នាក់ និងមន្រ្តីម្នាក់ ត្រូវបានសម្លាប់ និងជនស៊ីវិលម្នាក់ បានរងរបួស។
ក្រុមភេរវករ Jeish ul-Adl បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មនេះ។
ក្រុម Jeish ul-Adl ដែលត្រូវបានគេហៅម្យ៉ាងទៀតនៅអ៊ីរ៉ង់ថា Jeish ul-Zolm គឺជាក្រុមភេរវករដែលបានកើតឡើង បន្ទាប់ពីមេក្រុមភេរវករអាប់យស លោក Abdulmalek Rigi ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់។
ក្រុមនេះ ធ្វើសកម្មភាព នៅភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ជាពិសេសនៅក្នុងខេត្ត Sistan និងខេត្ត Baluchistan ដែលជាផ្នែកសំខាន់នៃកងកម្លាំងរបស់ខ្លួន ត្រូវបានបណ្តុះបណ្តាល និងរៀបចំ នៅក្នុងប្រទេសប៉ាគីស្ថាន។