រថភ្លើងដឹកទំនិញរបស់ក្រុមហ៊ុន CSX បានបុកយ៉ាងពេញទំហិងរថយន្តដឹករថក្រោះនៅចំណុចផ្លូវឆ្លងកាត់ផ្លូវដែក ស្ថិតក្នុងទីក្រុង Goose Creek រដ្ឋ South Carolina សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ឧបទ្ទេវហេតុគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ៤០នាទីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ជាពេលដែលរថយន្តដឹករថក្រោះ M109 Howitzer របស់កងទ័ពសហរដ្ឋអាមេរិក បានជាប់លើផ្លូវដែក ។
ទោះបីជាឧបទ្ទេវហេតុនេះ មានលក្ខណៈធ្ងន់ធ្ងរយ៉ាងណាក្តី គ្មានសេចក្តីរាយការណ៍ពីអ្នករងរបួសនោះទេ ។
ក្រុមសាក្សី រៀបរាប់ថា ការបុកគ្នានេះប្រៀបបាននឹងសំឡេងគ្រាប់បែកផ្ទុះ ពេលដែលរថភ្លើងបោលបុករថយន្តសណ្តោងដឹករថក្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ក្រុមអាជ្ញាធរក្នុងស្រុក និងក្រុមអ្នកតំណាងក្រុមហ៊ុន CSX កំពុងស៊ើបអង្កេតឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ដែលបង្កក្តីបារម្ភដល់សុវត្ថិភាពផ្លូវឆ្លងកាត់ផ្លូវដែកនៅតំបន់នោះ ៕