អគ្គសេនាធិការនៃកងកម្លាំងការពារជាតិហ្វាំងឡង់ បាននិយាយថា ទឹកដីនៃប្រទេសហ្វាំងឡង់ មិនត្រូវបានប្រើប្រាស់ទេ ហើយនឹងមិនត្រូវបានប្រើសម្រាប់ការវាយប្រហារទៅលើប្រទេសរុស្ស៊ីឡើយ។
លោកអគ្គសេនាធិការ បានបញ្ជាក់ថា៖«ទឹកដីនៃប្រទេសហ្វាំងឡង់ មិនត្រូវបានប្រើប្រាស់ទេ ហើយនឹងមិនត្រូវបានប្រើសម្រាប់សកម្មភាពបែបណាមួយប្រឆាំងនឹងរុស្ស៊ី ដោយឆ្លើយតបទៅនឹងការសាកសួរពី សារព័ត៌មាន Yle អំពីការវាយប្រហាររបស់យានដ្រូនអ៊ុយក្រែន នៅក្នុងតំបន់ Murmansk ដោយបន្ថែមថា ប្រទេសនេះ តាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់បំផុត។
កាលពីថ្ងៃទី ១១ ខែកញ្ញា អភិបាលតំបន់ Murmansk លោក Andrey Chibis បាននិយាយនៅលើ បណ្តាញ Telegram របស់ខ្លួនថា យានដ្រូនអ៊ុយក្រែនចំនួន ៣គ្រឿង ត្រូវបានបាញ់ទម្លាក់ពីខាងលើតំបន់នោះ។