គ្រួសារចំណាប់ថ្នូរនាំគ្នាបិទស្ពាននៅកណ្តាលទីក្រុងតែល អាវីវ ទាមទារឲ្យដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ

2024/09/13 11:41:20 pm        66

នៅថ្ងៃសុក្រនេះ ក្រុមគ្រួសារ និងក្រុមអ្នកគាំទ្រចំណាប់ថ្នូរដែលនៅជាប់ខ្លួនក្នុងតំបន់ហ្កាហ្សា នាំគ្នាបិទស្ពាននៅកណ្តាលទីក្រុងតែល អាវីវ ទាមទារឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ធ្វើរឿងបន្ថែមទៀត ដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ ។

កិច្ចខិតខំទទួលបានបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលរួមបញ្ចូលកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូ បានជាប់គាំង ។

អ៊ីស្រាអែល និងក្រុមហាម៉ាស់ បានដាក់ការស្តីបន្ទោសលើគ្នាទៅវិញទៅមក សម្រាប់ភាពទាល់ច្រកនេះ ។ បាតុកម្មទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន បានទាមទារឲ្យក្រុមមេដឹកនាំអ៊ីស្រាអែល ធ្វើរឿងបន្ថែមទៀត សម្រាប់ការដោះលែងចំណាប់ថ្នូរ ប៉ុន្តែក្រុមគ្រួសារ បានធ្វើបាតុកម្មទ្រង់ទ្រាយតូច ស្ទើតែរាល់ថ្ងៃ ។

នៅថ្ងៃសុក្រនេះ ក្រុមបាតុករនាំគ្នារុំច្រវ៉ាក់លើដងខ្លួន និងឈរជាជួរ បិទស្ពានមិនឲ្យធ្វើដំណើរឆ្លងកាត់ ក៏ដូចជាដុតភ្លើងក្នុងធុងសាំង ។

លោក Zahiro Shahar Mor គឺជាបាតុករវ័យ ៥២ឆ្នាំមួយរូប បាននិយាយរៀបរាប់ថា សកម្មភាពនេះ គឺជាការផ្ទុះកំហឹងដោយឯកឯង ហើយលោកបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។ 

គួរឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមជីវពលហាម៉ាស់ បានចាប់ចំណាប់ថ្នូរជាជនបរទេស និងជនជាតិអ៊ីស្រាអែលប្រហែល ២៥០នាក់ ពេលដែលពួកគេវាយឆ្មក់តំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងបានសម្លាប់មនុស្សជាង ១.២០០នាក់ ។ ចំណែកឯការវាយប្រហារតំបន់ហ្កាហ្សារបស់អ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីនជាង ៤ម៉ឺននាក់ ចាប់តាំងពីពេលនោះមក ។

ចំណាប់ថ្នូរប្រហែល ១០០នាក់ បន្តនៅជាប់ខ្លួននៅតំបន់ហ្កាហ្សា ក្នុងនោះ ១ភាគ ៣នៃពួកគេ ត្រូវបានគេជឿថាស្លាប់ ។ ចំណាប់ថ្នូរជាង ១០០នាក់ ត្រូវបានដោះលែងជាការដោះដូរនឹងអ្នកទោសប៉ាឡេស្ទីន កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយចំណាប់ថ្នូរ ៨នាក់ ត្រូវបានជួយសង្រ្គោះដោយកងកម្លាំងអ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm