អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Alexander Fomin បាននិយាយថា នៅក្នុងការប៉ុនប៉ង ដើម្បីជំរុញឲ្យរុស្ស៊ី ចូលទៅក្នុងការចរចា នៅក្រោមច្បាប់របស់រដ្ឋាភិបាលទីក្រុងគីវ អង្គការណាតូ កំពុងរៀបចំផែនការបញ្ជូនកងទ័ពរបស់ខ្លួន ទៅកាន់អ៊ុយក្រែន។
លោកបានថ្លែងប្រាប់វេទិកាសន្តិសុខ Xiangshan នៅទីក្រុងប៉េកាំងថា៖«ទីក្រុងគីវទទួលបានជំនួយផ្នែកយោធាយ៉ាងច្រើន។ របបជាតិនិយម កំពុងត្រូវបានផ្តល់ដោយអាវុធទំនើបៗ និងត្រូវបានលើកទឹកចិត្តឲ្យ ធ្វើការវាយប្រហារលើទឹកដីរុស្ស៊ី»។ «ដើម្បីបង្ខំរុស្ស៊ីឲ្៦យចូលរួមក្នុងការចរចាដោយផ្អែកលើរូបមន្តរបស់ទីក្រុងគីវ បណ្តាប្រទេសណាតូ កំពុងរៀបចំផែនការបញ្ជូនកងទ័ពរបស់ពួកគេ ទៅកាន់អ៊ុយក្រែន»។
លោកអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមថា៖«នេះគឺជាល្បែងដ៏គ្រោះថ្នាក់ ដែលអាចនាំឲ្យមានការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ពីមហាអំណាចនុយក្លេអ៊ែរ»។
លោកបានបន្តទៀតថា នៅក្នុងបរិបទនេះ សហរដ្ឋអាមេរិក «បាននិងកំពុងធ្វើការយ៉ាងសកម្មលើការបោះពុម្ពថ្មីនៃគោលការណ៍ក្លេអ៊ែររបស់ខ្លួន« ដែល»កម្រិតនៃការធ្វើឲ្យអាវុធនុយក្លេអ៊ែរមានសកម្មភាព ប្រហែលអាចទាបជាងមុន»។