ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យនិយាយថា ភ្លើងឆេះព្រៃនៅតំបន់ Catalonia ប្រទេសអេស្ប៉ាញ បានឆាបឆេះដីព្រៃប្រហែល ៧០ហិចតា ហើយក្រុមអ្នកជំនាញ មានសុទិដ្ឋិនិយមថា វានឹងអាចគ្រប់គ្រងបាននៅថ្ងៃសុក្រនេះ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើការទាំងយប់នៅកន្លែងភ្លើងឆេះព្រៃ Priorat ជិតទីក្រុង Tarragona ដើម្បីគ្រប់គ្រងអណ្តាតភ្លើង និងការពារឧទ្យានជាតិ Serra de Monsant ។
ក្រុមអាជ្ញាធរ និយាយថា ភ្លើងឆេះព្រៃមួយទៀតនៅទីក្រុង Porrera គ្រប់គ្រងស្ថានការបានហើយនៅថ្ងៃសុក្រនេះ ។
ការស៊ើបអង្កេតដំបូង រាយការណ៍ថា ភ្លើងឆេះព្រៃទាំង ២ខាងលើ បណ្តាលឲ្យមកពីខ្សែចរន្តអគ្គសនី ។
សូមបញ្ជាក់ថា ករណីភ្លើងឆេះព្រៃនៅអឺរ៉ុប ត្រូវបានគេមើលឃើញហក់ឡើងខ្ពស់ ក្នុងឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុក្តៅស្ងួតខ្លាំង និងរលកកម្តៅបង្កឡើងពីបម្រែបម្រួលអាកាសធាតុ ៕


