វេណេស៊ុយអេឡា កោះហៅមន្ត្រីការទូត ដោយសារមានជម្លោះកាន់តែខ្លាំងលើងជាមួយអេស្ប៉ាញ

2024/09/14 01:37:55 am        43

រដ្ឋាភិបាលវេណេស៊ុយអេឡា បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅប្រទេសអេស្ប៉ាញទ្រឡប់ទៅប្រទេសវិញ ដើម្បីពិគ្រោះយោបល់ ហើយបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអេស្ប៉ាញឲ្យបង្ហាញខ្លួន នៅក្រសួងការបរទេស ដោយការធ្វើបែបនេះបានបង្កើនភាពតានតឹងផ្នែកការទូតរឹតតែខ្លាំងឡើង បន្ទាប់ពីមាននូវការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាស។

ដោយលើកឡើងពី «ការអត្ថាធិប្បាយមិនគោរព អន្តរាគមន៍និយម និងអសីលធម៌» របស់រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles តាមរយៈការបង្ហោះរបស់លោក នៅលើវេទិកាផ្ញើសារ Telegram រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានឲ្យដឹងថា ទាំងនេះជាហេតុផលនៅពីក្រោយចំណាត់ការនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែកញ្ញា) ក្នុងអំឡុងពេលនៃការធ្វើបទបង្ហាញសៀវភៅ នៅទីក្រុងម៉ាឌ្រីដ លោកស្រី Robles បានសំដៅទៅលើរដ្ឋបាលរបស់ប្រធានាធិបតី លោក Nicolas Maduro ថា ជា «របបផ្តាច់ការ» ដោយបានបង្ហាញសមានចិត្តអាណិតអាសូរដល់ប្រជាជនវេណេស៊ុយអេឡា ដែលត្រូវចាកចេញពីប្រទេសដោយសារតែរបបនេះ។

លោក Gil បាននិយាយថា លោកបានកោះហៅលោកស្រី Gladys Gutierrez ឯកអគ្គរដ្ឋទូតប្រចានៅប្រទេសអេស្ប៉ាញ ឲ្យត្រឡប់មកកាន់ប្រទេសវេណេស៊ុយអេឡា ដើម្បីពិគ្រោះយោបល់ ខណៈដែលក្នុងពេលជាមួយគ្នានោះ លោកបានកោះអញ្ជើញឯកអគ្គរដ្ឋទូតអេស្ប៉ាញ ប្រចាំនៅវេណេស៊ុយអេឡា លោក Ramon Santos ឲ្យបង្ហាញខ្លួន នៅក្រសួងរបស់លោក នាថ្ងៃសុក្រនេះ។

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានជួបជាមួយមេដឹកនាំគណបក្សប្រឆាំងដែលនិរទេសខ្លួនដោយខ្លួនឯងរបស់វេណេស៊ុយអេឡា គឺលោក Edmundo Gonzalez ក្នុងទីក្រុងម៉ាឌ្រីដ មួយថ្ងៃបន្ទាប់ពីសភាជាន់ទាបនៃសភារបស់ប្រទេសអេស្ប៉ាញ បានបោះឆ្នោតទទួលស្គាល់លោក Gonzalez ថា ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីដែលពេញទៅដោយភាពចម្រូងចម្រាសនោះ។

គណបក្សប្រឆាំងវេណេស៊ុយអេឡាបានចេញផ្សាយចំនួនសន្លឹកឆ្នោតលម្អិតដែលចង្អុលបង្ហាញពីជ័យជម្នះដ៏ធំធែងសម្រាប់លោក Gonzalez។ ប៉ុន្តែអាជ្ញាធររៀបចំការបោះឆ្នោតជាតិ ដែលមិនបានចេញផ្សាយចំនួនសន្លឹកឆ្នោតលម្អិត បានប្រកាសថា ប្រធានាធិបតីកំពុងកាន់អំណាចលោក Nicolas Maduro ជាអ្នកឈ្នះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm