ព្រិលធ្លាក់សក្បុស បានគ្របដណ្តប់តំបន់ភ្នំនៅជុំវិញទីក្រុង Les Diablerets ស្ថិតនៅភាគខាងនិរតីប្រទេសស្វីសនាថ្ងៃសុក្រនេះ ពេលដែលពួកគេទទួលបានព្រិលដំបូងប្រចាំរដូវ ។
សត្វគោ ត្រូវបានគេមើលឃើញឈរនៅលើភ្នំ Col du Pillon ពេលដែលព្រិលធ្លាក់ គ្របដណ្តប់ដើមឈើ និងវាលស្មៅ ។
ភ្នំ Col du Pillon ស្ថិតនៅក្នុងកម្ពស់ ១.៥០០ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ នៅត្រង់ចំណុចជើងភ្នំតំបន់ទេសចរណ៍ Glacier 3000 ។
ពិ្រលធ្លាក់គ្មានអ្វីចម្លែកនោះទេនៅពេលនេះ ក្នុងឆ្នាំនេះនៅប្រទេសស្វីស ប៉ុន្តែដោយសារសីតុណ្ហភាពដីនៅពីលើកម្រិតកក ព្រិលត្រូវបានគេរំពឹងថា នឹងឆាប់រលាយ ៕