ក្រុមអាជ្ញាធរអូទ្រីស បានប្រឈមនឹងបញ្ហាទឺកជំនន់នៅជិតព្រំដែនប្រទេសអាល្លឺម៉ង់នាថ្ងៃសុក្រនេះ ហើយពួកគេនិយាយថា ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករណ៍ដោយក្រុមឧតុនិយម សម្រាប់រដ្ឋ Salzburg ដែលនាំឲ្យកើតមានបញ្ហាទឹកជំនន់ ។
លោក Guenter Trinker គឺជាមេបញ្ជាការនាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ Salzburg និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា បើទោះបីជាកម្រិតទឹកនៅទន្លេ Salzach ហូរកាត់ប្រទេសអាល្លឺម៉ង់ ពុំត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតធ្ងន់ធ្ងរក៏ដោយ លោក និងក្រុមការងាររបស់លោក បានតាមដានស្ថានភាពមួយនេះ យ៉ាងដិតដល់បំផុត ។
យោងតាមការអះអាងរបស់ក្រុមព្យាករណ៍ឧតុនិយម បានឲ្យដឹងថា រដ្ឋភាគខាងត្បូង Bavaria ប្រទេសអាល្លឺម៉ង់ និងប្រទេសជិតខាងអូទ្រីស បានត្រៀមខ្លួនសម្រាប់ទឹកជំនន់នៅចុងសប្តាហ៍នេះ ពេលដែលភ្លៀងធ្លាក់ខ្លាំងបោកបក់មកពីតំបន់ភាគខាងជើងអ៊ីតាលី នឹងធ្វើឲ្យជន់លិចនៅប្រទេសអូទ្រីស សាធារណរដ្ឋឆេក និងតំបន់ភាគខាងត្បូងប្រទេសប៉ូឡូញ ៕