គ្រួសារស្វែងរកមនុស្សជាទីស្រលាញរបស់ពួកគេ ក្រោយទឹកជំនន់វាយប្រហារតំបន់ភាគឦសានប្រទេសនីហ៊្សេរីយ៉ា

2024/09/14 03:27:28 am        31

រយៈពេលជាច្រើនថ្ងៃ ក្រោយទឹកជំនន់វាយប្រហារទីក្រុងភាគឦសាន Maiduguriប្រទេសនីហ៊្សេរីយ៉ា ក្រុមឆ្លើយតបសង្រ្គោះបន្ទាន់ បានព្យាយាមទៅដល់អ្នករស់រានជាប់ខ្លួនក្នុងទឹកជំនន់ ខណៈដែលគ្រួសារមានទុក្ខព្រួយ ព្យាយាមស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេដោយខ្លួនឯង និងសង្ឃឹមថានឹងអាចជួបជុំគ្នាវិញជាមួយសមាជិកគ្រួសារបាត់ខ្លួនរបស់ពួកគេ ។

ទឹកជំនន់ បានចាប់ផ្តើមកើតមាន ពេលទំនប់ទឹកហូរប្រៀបច្រាំង បានបាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង ហូរនាំយកទៅផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើន និងសួនសត្វ ។

អ្នកស្រី Aisha Muhammed ត្រូវបានជួយសង្រ្គោះដោយទាហានដែលបានជួយគ្រួសាររបស់គាត់ផងដែរ ទៅកាន់ទីទួលសុវត្ថិភាព តែដោយឡែក កូនប្រុសអាយុ ៨ឆ្នាំរបស់គាត់ បានបាត់ខ្លួន ហើយមិនបានឃើញកូនអស់រយៈពេល ៣ថ្ងៃមកហើយ ។

ពេលវិលត្រឡប់មកកាន់ទីទួលវិញ ក្រោយបញ្ចប់ការដើររកកូនប្រុសរបស់គាត់ម្តងទៀត អ្នកស្រី Aisha និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ឥឡូវពួកយើងនៅដើររកកូនប្រុសរបស់ខ្ញុំ ។ ពួកយើងបួងសួងដល់ព្រះឲ្យជួយពួកយើងក្នុងស្ថានភាពអាក្រក់បែបនេះ ។

ជំរំនៅទីក្រុងភាគឦសាន Maiduguri ប្រទេសនីហ៊្សេរីយ៉ា ធ្លាប់ជាកន្លែងជ្រកកោនសម្រាប់មនុស្សរាប់ម៉ឺននាក់ ដែលបានជម្លៀសខ្លួនពីការបះបោររបស់ក្រុមឧទ្ទាម Boko Haramប៉ុន្តែឥឡូវ វាបានបើកឡើងវិញ ដើម្បីផ្តល់ជាទីជម្រកដល់មនុស្សដែលជម្លៀសខ្លួនពីទឹកជំនន់ ។

មនុស្សជម្លៀសខ្លួនដូចជាអ្នកស្រី Kubura Muhammedមិនទាន់ទទួលបានសំពត់តង់នៅឡើយទេ ប៉ុន្តែអ្វីដែលអ្នកស្រីព្រួយបារម្ភជាងគេបំផុតនោះ គឺលទ្ធភាពនៃការមិនបានជួបប្តីរបស់អ្នកស្រីម្តងទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        151
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        141
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        140

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm