អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័តជាមុននូវវ៉ាក់សាំងបង្ការជំងឺអុតស្វា(mpox) ជាវិធានការមួយដែលត្រូវបានគេរំពឹងថានឹងពន្លឿនដំណើរការចាក់វ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជំងឺរាតត្បាត នៅទ្វីបអាហ្រ្វិក។

សេចក្តីប្រកាសនេះ បានធ្វើឡើងក្នុងពេលវ៉ាក់សាំង MVA-BN ដំបូង បានទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាចំណុចកណ្តាលនៃជំងឺរាតត្បាត។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការអនុម័តជាមុននៃវ៉ាក់សាំងប្រឆាំងជំងឺអុតស្វា(mpox) គឺជាចំណាត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ទាំងនៅក្នុងបរិបទនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅទ្វីបអាហ្វ្រិក និងនៅពេលអនាគត។
ការអនុម័តជាមុនរបស់អង្គការសុខភាពពិភពលោក ត្រូវបានប្រើប្រាស់ដើម្បីវាយតម្លៃពីគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពនៃផលិតផលវេជ្ជសាស្ត្រ ដូចជាវ៉ាក់សាំង ដែលត្រួសត្រាយផ្លូវសម្រាប់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារអន្តរជាតិផ្សេងទៀតក្នុងការផ្គត់ផ្គង់ពួកវា។
លោក Yukiko Nakatani ប្រធានជំនួយការរបស់អង្គការសុខភាពពិភពលោកទទួលបន្ទុកផ្នែកឱសថ និងផលិតផលសុខភាព បាននិយាយថា ការអនុម័តជាមុនរបស់អង្គការសុខភាពពិភពលោកនៃវ៉ាក់សាំង MVA-BN នឹងជួយពន្លឿនការផ្គត់ផ្គង់វ៉ាក់សាំងជំងឺអុតស្វា(mpox) ដោយរដ្ឋាភិបាល និងទីភ្នាក់ងារអន្តរជាតិ ។

