អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសុក្រ ថា ប្រទេសអ៊ុយក្រែន បានទទួលការដោះលែងមនុស្ស៤៩នាក់ពីមន្ទីរឃុំឃាំងរបស់រុស្ស៊ី នៅក្នុងការដោះដូរឈ្លើយសឹកចុងក្រោយបំផុតជាមួយទីក្រុងមូស្គូ។ ការដោះដូរចុងក្រោយ ចាប់តាំងពីការវាយលុករបស់រុស្ស៊ីក្នុងឆ្នាំ២០២២ ដែលត្រូវបានសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។
លោក Zelenskyy បាននិយាយនៅលើបណ្តាញ X ដោយប្រកាសពីការដោះដូរ បែបនេះថា «ការវិលត្រឡប់របស់ប្រជាជនយើង ជាអ្វីដែលយើងតែងតែរង់ចាំ និងធ្វើការដោយមិននឿយហត់ដើម្បីទទួលបាន យើងត្រូវតែនាំយកប្រជាជនរបស់យើងទាំងអស់ត្រឡប់មកប្រទេសវិញ ទាំងយោធា និងជនស៊ីវិល។
នាយសេនាធិការរបស់ លោក Zelenskyy លោក Andriy Yermak បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថាពលរដ្ឋអ៊ុយក្រែនដែលត្រូវបានដោះលែង រួមមានជនស៊ីវិល៧ នាក់ ព្រមទាំងបុគ្គលិកមកពីកងកម្លាំងប្រដាប់អាវុធ ឆ្មាំជាតិ នគរបាល និងអង្គភាពសេវាឆ្មាំព្រំដែន។
អ៊ុយក្រែន ពុំបានបញ្ជាក់ថាតើមានជនជាតិរុស្ស៊ីប៉ុន្មាននាក់ត្រូវបានដោះលែងនោះទេ ហើយទីក្រុងមូស្គូ ក៏មិនទាន់ធ្វើអត្ថាធិប្បាយលើការដោះដូរនេះដែរ។
វីដេអូដែលចេញផ្សាយដោយអ៊ុយក្រែន ពីទីតាំងដែលពុំបានបញ្ជាក់ បានបង្ហាញឲ្យឃើញបុគ្គលិកអង្គភាពសេវា ត្រូវបានស្វាគមន៍ដោយមានផ្កា អោបគ្នា និងខិត្តប័ណ្ណដោយនិយាយថា «អរគុណសម្រាប់ការស៊ូទ្រាំគ្រប់យ៉ាង»។
ទីក្រុងគីវ និងទីក្រុងមូស្គូ បានដោះដូរអ្នកទោសជាញឹកញាប់ ចាប់តាំងពីការវាយលុកពេញលេញរបស់រុស្ស៊ី ហើយការដោះដូរកាលពីថ្ងៃសុក្រ គឺជាលើកទីពីរចាប់តាំងពីអ៊ុយក្រែន ចាប់ផ្តើមការវាយលុក ឆ្លងព្រំដែនចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ី កាលពីដើមខែសីហា។


