ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបើកសិក្ខាសាលាអន្តរជាតិស្តីពី ការអភិវឌ្ឍជំនាញទំនាក់ទំនងអន្តរវប្បធម៌ និងភាពជា អ្នកដឹកនាំនាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ក្នុងពិធីខាងលើនេះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលថា សិក្ខាសាលាអន្តរជាតិនេះ នឹងក្លាយជាវេទិកាចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ ដ៏មានតម្លៃ តាមរយៈការធ្វើនូវបទបង្ហាញរបស់វាគ្មិនលើជំនាញ ដើម្បីបានយល់ដឹងពីបុគ្គលិក លក្ខណៈនៃអ្នកដឹកនាំ របៀបធ្វើការសម្រេចចិត្ត ការគិតវិជ្ជមាន ការលើកទឹកចិត្ត និងរបៀបធ្វើ កាងារជាក្រុមបានជោគជ័យជាដើម ។
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជា មានព្រះបន្ទួលអំពាវនាវដល់សិស្សនិស្សិតទាំងអស់ ត្រូវចេះកំណត់ គោលដៅជីវិតដោយភាពឈ្លាសវៃ និងត្រូវចូលរួមលើកកម្ពស់តម្លៃការអប់រំ ខណៈដែលកម្ពុជា ត្រូវការធនធានមនុស្សជាចាំបាច់ ក្នុងការអភិវឌ្ឍជាតិ ។
សម្ដេចមានព្រះបន្ទួលបន្តថា៖បន្ទាប់ពីទទួលបានបទពិសោធន៍នេះហើយ នឹងអាចក្លាយ ជាទុនដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តអត្តចរិត របស់សមណនិស្សិត និងនិស្សិត ឲ្យចេះកំណត់គោលដៅដោយភាពឈ្លាសវៃ និងបន្តបោះជំហានទៅមុខ ក្នុងបេសកកម្មជីវិត ប្រកបដោយការតស៊ូ ពុះពារ ការតាំងចិត្តជំនះរាល់ឧបសគ្គ និងសុទិដ្ឋិនិយមខ្ពស់ ដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នារបស់ខ្លួន ។
ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជំរុញដល់និស្សិត រួបរួមគ្នាលើកកម្ពស់ គុណតម្លៃនៃការអប់រំលើបាវចនា មេត្តា សតិ បញ្ញា ដើម្បីបង្កើនធនធានមនុស្ស ប្រកបដោយ គុណវុឌ្ឍិខ្ពស់ ស្របតាមតម្រូវការនៃបរិបទជាតិ តំបន់ និងសាកលលោក ហើយសមិទ្ធផលនៃ ការកសាងអំពើល្អ នឹងក្លាយទៅជាបុណ្យកុសល សេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត ដែលនាំឲ្យ ជីវិតស្រស់ថ្លា និងមានបញ្ញាញាណរស់នៅប្រកបដោយគុណតម្លៃ សេចក្តីគោរព និងការកោត សរសើរខ្ពស់ ។
លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិក សាកលវិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា សិក្ខាសាលាអន្តរជាតិនេះ ធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ និង១៥ ខែកញ្ញា ដោយមានសាស្ត្រាចារ្យមកពីប្រទេសអាហ្រ្វិក ខាងត្បូង សាស្ត្រាចារ្យមកពីប្រទេសអង់គ្លេស សាស្ត្រាចារ្យមកពីប្រទេសអូស្ត្រាលី សាស្ត្រាប្រទេសស្រីលង្ក្កា និងសាស្ត្រា ចារ្យកម្ពុជា ដោយមានការចូលរួមពី ក្រសួងធម្មការ និង សាសនា ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ខណៈសិក្ខាកាមចូលរួមមានចំនួន ១៦០រូបនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិចូលរួមសុបប្រមាណជាជាង៣២៥អង្គនាក់៕ អត្ថបទ បាន សុខរិទ្ធិ








