ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយស្តីបន្ទោសកាលពីថ្ងៃសុក្រ ទី១៣ ខែកញ្ញា បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយដដែលៗ ពីការអះអាងមិនពិត អំពីសហគមន៍ហៃទី នៅក្នុងរដ្ឋ Ohio ។
ក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក Biden បាននិយាយសំដៅទៅកាន់អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre ថា ជាជនជាតិអាមេរិកហៃទី គួរឲ្យកោតសរសើរ។
លោក Biden និយាយថា សហគមន៍មួយ កំពុងរងការវាយប្រហារនៅក្នុងប្រទេសរបស់យើងនៅពេលនេះ។ វាពិតជាខុសហើយ បញ្ហានេះត្រូវតែបញ្ឈប់ តើគាត់កំពុងធ្វើអ្វី។ វាត្រូវតែបញ្ឈប់។
លោក Trump បាននិយាយដដែលៗនូវសេចក្តីថ្លែងការណ៍មិនពិត អំពីជនអន្តោប្រវេសន៍ដែលទទួលទានសត្វចិញ្ចឹមក្នុងផ្ទះ ដូចជាសត្វសុនខ និងសត្វឆ្មា នៅក្នុងទីក្រុង Springfield រដ្ឋ Ohio ក្នុងអំឡុងពេលនៃការជជែកដេញដោលរបស់លោក កាលពីយប់ថ្ងៃអង្គារជាមួយគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យ គឺអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris ។


