ក្លិបបាល់ទាត់ភ្នំពេញក្រោន មានមោទនភាពក្នុងការប្រកាសពីភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោក ដើម្បីគាំទ្ររៀបចំ National Football Camp (NFC)។ ការរៀបចំកម្មវិធីនេះគឺក្នុងគោលបំណងលើកកម្ពស់វិស័យបាល់ទាត់ និងលើកទឹកចិត្តក្មេងស្រី ក៏ដូចជាផ្តល់ឱកាសពួកគេមានភាពស្មើគ្នាក្នុងការប្រកួតប្រជែងជាមួយក្មេងប្រុសតាមរយៈកីឡាបាល់ទាត់បាល់ទាត់។
ក្លឹបមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអង្គការទស្សនៈពិភពលោកនេះ ដើម្បីផ្តល់ការគាំទ្រទៅកាន់កីឡាករដែលមានទេព្យកោសល្យចំនួន ១៦០នាក់ចូលរួមដោយមិនគិតថ្លៃ មកកីឡដ្ឋាន Smart RSN Stadium ។ ឱកាសដ៏វិសេសវិសាលនេះនឹងផ្តល់សិទ្ធិដល់ពួកគេក្នុងការចូលរួមក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដែលមានការប្រកួតប្រជែងមួយនេះ ក៏ដូចជាទទួលបានការយល់ដឹងដ៏មានតម្លៃអំពីជំនាញជីវិត និងសារៈសំខាន់នៃសមភាពយេនឌ័រ។
គំនិតនៃការផ្តួចផ្តើមនេះគឺវាបានបង្កើតបរិយាកាសក្នុងការថែទាំដល់យុវជនឲ្យមានភាពរីកចម្រើន និងគាំទ្រគ្នាទៅវិញទៅមក ដោយមិនគិតពីភេទ។ តាមរយៈការជំរុញការងារជាក្រុម និងភាពធន់តាមរយៈកីឡា ក្នុងគោលបំណងបំពាក់ឱ្យអត្តពលិកវ័យក្មេងទាំងនេះនូវមេរៀនជីវិតសំខាន់ៗ ដែលពួកគេអាចយកទៅអនុវត្តឲ្យបានយូរអង្វែង៕

