សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងអន្តរជាតិ និងអ្នកស្រាវជ្រាវគោលនយោបាយអភិបាលកិច្ច និងអភិ វឌ្ឍន៍មូលដ្ឋាននៅកម្ពុជា បានលើកឡើងថា កិត្តិយសដែលសម្ដេចតេជោ ហ៊ុន សែន ទទួលបានជាបន្ត បន្ទាប់ពីឆាកអន្តរជាតិ គឺកើតចេញពីស្នាដៃពិតៗរបស់សម្ដេចតេជោ ក្នុងនាមជាអ្នកដឹកនាំប្រទេសកម្ពុជា ជិត៤ទសវត្ស ធ្វើឱ្យប្រទេសបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យមកដល់ពេលនេះ ។

បណ្ឌិត ដៀប សុផល សាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងអន្តរជាតិ បានលើកឡើងថា ការដែលកូរ៉េខាង ត្បូង អញ្ជើញសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជា ណាចក្រកម្ពុជា អញ្ជើញទៅចូលរួមក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ (WKF) ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព» ដើម្បីចែករំលែកនូវចំណេះដឹងបទពិសោធន៍របស់សម្តេចក្នុងការបញ្ចប់ សង្គ្រាមនាំមកនូវការឯកភាពជាតិ សុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងទទួលសញ្ញាបត្របណ្ឌិតកិត្តិ យស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា នេះ មិនមែនជា ការចៃដន្យទេ គឺដោយសារការមើលឃើញអំពីសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់សម្ដេចតេជោ ឆ្លង កាត់មហាឧបសគ្គជាច្រើនទម្រាំកម្ពុជាបានដល់ថ្ងៃនេះ ។ លោកបណ្ឌិតបានលើកឡើងក្នុងកិច្ចពិភាក្សាពិ សេសជាមួយBTV នៅថ្ងៃទី១៣ ខែកញ្ញា នេះ ។

បណ្ឌិត ដៀប សុផល បានលើកឡើងថា វត្តមានសម្តេចតេជោក្នុងវេទិកាចំណេះដឹងពិភពលោក លើកទី២៥ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» នៅសា ធារណរដ្ឋកូរ៉េ ក្នុងសប្ដាហ៍នេះ ជាមោទនភាពដ៏ធំធេងណាស់ ដែលមិនត្រឹមតែជាមោទនភាពសម្រាប់រូប សម្តេចទេ ប៉ុន្តែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ។

រីឯ បណ្ឌិត មុំ វិវៈ អ្នកស្រាវជ្រាវគោលនយោបាយអភិបាលកិច្ច និងអភិវឌ្ឍន៍មូលដ្ឋាននៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ដែរថា សម្ដេចត្រូវបានអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក ដើម្បី ចែករំលែកចំណេះដឹង ដែលក៏មានការចូលរួមពីប្រមុខដឹកនាំធំៗល្បីៗទូទាំងសកលលោកផងដែរនោះ ជាមហាកិត្តិយស និងការទទួលស្គាល់ស្នាដៃសម្ដេចតេជោពីឆាកអន្តរជាតិ ។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃកម្ពុជា មកដល់ ពេលនេះ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើនពីបណ្តាប្រទេសមហាអំណាច និងប្រទេសក្នុងតំ បន់ ដូចជា អាម៉េរិក អង់គ្លេស សហភាពអឺរ៉ុប ចិន រុស្ស៊ី កូរ៉េ និងប្រទេសជាច្រើនទៀត ដែលសញ្ញាបត្រទាំង អស់ គឺសបញ្ជាក់អំពីភាពជាអ្នកដឹកនាំប្រទេសប្រកបគតិបណ្ឌិត នាំប្រទេសជាតិឱ្យមានសុខសន្តិភាព និង ការអភិវឌ្ឍរីកចម្រើន ៕
អត្ថបទ មុត សុទ្ធ