មន្ត្រីជាន់ខ្ពស់កម្ពុជាជំរុញបង្កើនផលិតផលហាឡាលឲ្យបានគ្រប់គ្រាន់ក្នុងស្រុក និងនាំចេញទៅទីផ្សារពិភពលោក

2024/09/14 08:41:36 pm        240

ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រុញដល់មន្ត្រីខ្មែរអ៊ិស្លាមទាំងនៅថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិរួមនិងសហគមន៍ខ្មែរអ៊ិស្លាមទាំងអស់ចូលរួមធ្វើការជាមួយសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មទាំងឡាយដើម្បីឲ្យផលិតផលនៃឩស្សាហកម្មហាឡាលបំពេញតម្រូវការគ្រប់គ្រាន់​នៅកម្ពុជាហើយ នូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសពិភពអារ៉ាប់​ថែមទៀត។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅក្នុងពិធីសម្ពោធក្រុមហ៊ុនហាឡាល ផាក ខេមបូឌា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ផលិតផលនិងសេវាកម្មហាឡាលកាន់តែទទួលបានការទទួលស្គាល់ និងពេញនិយមពីអតិថិជនជាមុស្លីម និងមិនមែនមុស្លីម ដូច្នេះកម្ពុជាត្រូវចូលរួមផ្គត់ផ្គង់ផលិតផលហាឡាលឱ្យបានសមស្របតាមបទដ្ឋានហាឡាលពិភពលោក។

ឯកឧត្តមបណ្ឌិត បានឱ្យដឹងថា លោកគឺជាអ្នកដំបូងគេ ដែលបានផ្តួចផ្តើមគោរពរាយការណ៍និងសុំគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីចុងឆ្នាំ២០០៨។ ពេលនោះសម្តេចបានឯកភាពជាគោលការណ៍ ដោយឱ្យពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម។ ក្រោយមក បន្ទាប់ពីមានការសិក្សាស្រាវជ្រាវពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មហាឡាល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ហាឡាល នៅឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្ថាប័នហាឡាល ដែលមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យផលិត ផលហាឡាលកម្ពុជា (គ.ត.ផ.ហ.ក.) ដោយមានរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន លោកជាអនុប្រធាន អ្នកឧកញ៉ាចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ជាប្រធានក្រុមឯកទេសផលិតផលហាឡាល និងជាអ្នកសម្រេចចេញវិញ្ញាបនបត្រហាឡាល ដែលមកដល់ពេលនេះគណៈកម្មាធិការហាឡាល បានបញ្ជាក់វិញ្ញាបនបត្រដល់ផលិតផលហាឡាលចំនួន ១,៣២៦មុខ។

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា ដោយឃើញពីកំណើនទីផ្សារនៃផលិតផលហាឡាល និង ដើម្បីជំរុញការផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងសិក្សា ជំរុញការអភិវឌ្ឍផលិតផលឧស្សាហកម្ម និងចំណីអាហារហាឡាលនៅកម្ពុជា ដោយប្រើប្រាស់ក្របខណ្ឌតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងសិក្សា កំណត់យុទ្ធសាស្ត្រ ដើម្បីជំរុញការផលិតនិងនាំចេញផលិតផលឧស្សាហកម្មហាឡាល ទៅកាន់ទីផ្សារពិភលោក ដោយត្រូវបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូននូវរបបលើកទឹកចិត្ត ការបន្ធូរបន្ថយពន្ធ ការសម្រួលដំណើរការមកវិនិយោគនៅកម្ពុជា។ល។ដូចន្នេះឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា វិស័យឯកជនទាំងក្រុងស្រុក និងបរទេសដែលបានចូលរួមនាពេលនេះ ពិតជានឹងបន្តកិច្ចសហប្រតិបត្តិការគ្នា ដើម្បីភាពរីកចម្រើន និងវិបុលភាពរបស់ប្រជាជន ពិសេសសាសនិកអ៊ិស្លាមដែលត្រូវការចាំបាច់ម្ហូបអាហារហាឡាលក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់កំណើនសេដ្ឋកិច្ចប្រទេសជាតិ តាមរយៈការនាំចេញផលិតផលហាឡាលទៅទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារនៅប្រទេសពិភពអារ៉ាប់៕ អត្ថបទ៖ ភារម្យ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm