វិស័យអប់រំនៅកម្ពុជាកំពុងដើរលើផ្លូវ និងមានសកម្មភាពរស់រវើក គាំទ្រដោយវិស័យសាធារណៈ និងឯកជន

2024/09/14 01:59:22 pm        665

ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា មើលឃើញថា វិស័យអប់រំនៅកម្ពុជាកំពុងដើរលើផ្លូវ និងមានសកម្មភាពរស់រវើក ទាំងវិស័យ សាធារណៈ និងវិស័យឯកជន នៃការលើកកម្ពស់គុណភាពវិស័យអប់រំ ដើម្បីឈានរកការរីកចម្រើន និងនាំឱ្យពិភពលោកបានស្គាល់ពី គុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិត គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លើកឡើងនៅក្នុងខួប ៥ ឆ្នាំ នៃប្រាយណ៍ អេខ្យូខេសិន (Bright Education) នៅថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យអប់រំនេះ នៅក្នុងប៉ុន្មានឆ្នាំមកនេះ កម្ពុជាបានកំពុង ដើរឆ្ពោះទៅមុខ និងរីកចម្រើនគួរកត់សម្គាល់ គឺមានសកម្មភាពរស់រវើក ទាំងវិស័យឯកជន និងវិស័យសាធារណៈ ជាពិសេសនៅក្នុង អាណត្តិថ្មី រាជរដ្ឋាភិបាលបានកំពុងខិតខំប្រឹងប្រែងនៅលើវិស័យនេះ ដើម្បីជំរុញបង្កើតធនធានមនុស្សប្រកដោយសក្តានុពល នៅលើ សេវាគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរ។

លោកបណ្ឌិត បន្តថា ជាក់ស្តែងនាពេលកន្លងមកនេះ សិស្ស និស្សិតកម្ពុជា បានចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍លើ វិស័យអប់រំជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយទទួលបានជ័យលាភីជាបន្តបន្ទាប់ ជាពិសេសការដណ្តើមបានជ័យលាភីនៅលើ ឆាកអន្តរជាតិ, ដែលប្រការទាំងនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើននៅក្នុងវិស័យអប់រំនៅកម្ពុជា និងកំពុងឈានឱ្យពិភពលោក បានស្គាល់ពីគុណតម្លៃនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពវិស័យអប់រំជាបណ្តើរៗ។

ជុំវិញវិស័យអប់រំនេះដែរ, លោក Dovlet ប្រាយណ៍ អេខ្យូខេសិន បានប្តេជ្ញាបន្តជួយយុវជនកម្ពុជា ឱ្យប្រកួតប្រជែងនៅលើ ឆាកអន្តរជាតិ ហើយនាំមកនូវភាពជោគជ័យ និងមោទនភាពកាន់តែច្រើនដល់កម្ពុជា ក្នុងបេសកកម្មជួយដល់សិស្សានុសិស្ស សាលា រៀន និងសហគមន៍ ក្នុងនោះប្រាយណ៍ក៏មានចក្ខុវិស័យរយៈពេលវែង គឺការកសាងភាពជាដៃគូជាមួយគ្រប់សាលាក្នុងប្រទេសកម្ពុជា និងជួយសិស្សកាន់តែច្រើនទទួលបានអាហារូបករណ៍សម្រាប់ការសិក្សានាពេលអនាគតរបស់ពួកគេ។

ទាក់ទិនវិស័យអប់រំនេះដែរ, រាជរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ នឹងបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សានៅទូ ទាំងព្រះរាជាណាចក្រកម្ពុជា រហូតដល់បំណាច់ឆ្នាំ ២០២៨ ។ ការលើកទឹកចិត្តនេះ នឹងបន្តផ្តល់លទ្ធភាពដល់គ្រឹះស្ថានសិក្សា ក្នុងការ ពង្រីកគ្រឹះស្ថានរបស់ខ្លួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំទូទៅ៕ អត្ថបទ៖ សុន រ៉ាឌី




អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am