អ្នកជំនាញ៖ កូដកម្មរបស់ក្រុមហ៊ុន Boeing អាចធ្វើឲ្យកង្វះខាតយន្តហោះដឹកអ្នកដំណើរសកលកាន់តែអាក្រក់ឡើង

2024/09/14 09:36:01 pm        182

បណ្ដានាយកប្រតិបត្តិនៃឧស្សាហកម្ម និងអ្នកវិភាគ បានលើកឡើងថា កូដកម្មលើកដំបូងរបស់ក្រុមហ៊ុន Boeing ក្នុងរយៈពេល ១៦ឆ្នាំ អាចបង្កើនបន្ថែមទៀតដល់ការខ្វះខាតយន្តហោះដឹកអ្នកដំណើរជាសាកល ដែលបាន និងកំពុងជំរុញឲ្យមានការឡើងថ្លៃសំបុត្រយន្តហោះ និងបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍បន្តហោះហើរយន្តហោះចាស់ៗរយៈពេលយូរទៀត។

កម្មករនៅតំបន់ West Coast របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក បានធ្វើកូដកម្ម កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៣ ខែកញ្ញា បន្ទាប់ពីបានច្រានចោលកិច្ចព្រមព្រៀងកិច្ចសន្យា ដោយបញ្ឈប់ការផលិតយន្តហោះ Boeing 737 MAX។

នេះគឺជាការតវ៉ាលើកដំបូងរបស់ក្រុមហ៊ុន Boeing គិតចាប់តាំងពីឆ្នាំ២០០៨ ហើយប្រធានផ្នែកហិរញ្ញវត្ថុរបស់ Boeing លោក Brian West បានព្រមានថា កូដកម្មរយៈពេលយូរ អាចប៉ះពាល់ដល់ទិន្នផល និង «ធ្វើឲ្យប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើង»។

កាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) លោក Ross O'Connor ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនផ្ដល់សេវាជួល នៅប្រទេសអៀរឡង់ គឺក្រុមហ៊ុន Avolon បានប្រាប់សារព័ត៌មាន Reuters ថា៖ «Boeing គឺជាក្រុមហ៊ុនដ៏សំខាន់ជាប្រព័ន្ធ សម្រាប់អាកាសចរណ៍ពិភពលោក។ កូដកម្មអាចជះឥទ្ធិពលដល់កម្រិតផលិតកម្ម ដែលអាចធ្វើឲ្យកាន់តែអាក្រក់ឡើង ចំពោះការខ្វះខាតការផ្គត់ផ្គង់មួយចំនួនដែលមាននៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន»។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍បានជួបការលំបាកក្នុងការពង្រីកសមត្ថភាព ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង ខណៈដែលការផ្គត់ផ្គង់យន្តហោះដឹកអ្នកដំណើរ ត្រូវបានកាត់បន្ថយ ដោយកង្វះខាតគ្រឿងបន្លាស់ បញ្ហាជ្រើសរើសបុគ្គលិកទូទាំងឧស្សាហកម្ម និងកន្លែងថែទាំផ្ទុកលើសចំណុះ៕

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm