យោធាអាមេរិក៖ មេដឹកនាំក្រុម ISIS ៤នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ នៅអ៊ីរ៉ាក់

2024/09/14 10:14:16 pm        207

យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) បាននិយាយថា មេដឹកនាំក្រុម ISIS ចំនួន ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់រួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ាក់ នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ក្នុងខែសីហា ក្នុងនោះរួមមានទាំងមេប្រតិបត្តិការរបស់ក្រុមជីហាដ នៅក្នុងប្រទេសនេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍អំពីការវាយឆ្មក់ កាលថ្ងៃទី២៩ ខែសីហា ដែលបានបង្ហោះនៅលើបណ្ដាញសង្គម X បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឬ Centcom បានឲ្យដឹងថា៖ «ប្រតិបត្តិការនេះបានកំណត់គោលដៅទៅលើមេដឹកនាំក្រុម ISIS និងបានអនុវត្ត ដើម្បីបង្អាក់ និងធ្វើឲ្យខូចសមត្ថភាពរបស់ក្រុម ISIS ក្នុងការរៀបចំផែនការ ចាត់តាំង និងធ្វើការវាយប្រហារប្រឆាំងនឹងជនស៊ីវិលអ៊ីរ៉ាក់»។

បើតាម Centcom បានឲ្យដឹងថា ភ្នាក់ងាររបស់ក្រុម ISIS សរុបចំនួន ១៤នាក់ហើយ ត្រូវបានសម្លាប់ ដោយតួលេខនេះត្រូវបានកែប្រែពីចំនួន ១៥នាក់ ដែលបានរាយការណ៍ពីមុន។ ចំណែកទាហានអាមេរិកមានរងរបួស ៥នាក់ ខណៈ ២នាក់ផ្សេងទៀតរងរបួស ដោយសារធ្លាក់ដោយចៃដន្យក្នុងប្រតិបត្តិការនោះ។

ប្រតិបត្តិការនេះ បានកើតឡើង ក្នុងពេលមានការចរចាដែលកំពុងបន្តមាន រវាងទីក្រុងបាកដាដ និងទីក្រុងវ៉ាស៊ីនតោន ជុំវិញវត្តមានរបស់កងកម្លាំងចម្រុះប្រឆាំងជីហាដ នៅក្នុងប្រទេសអ៊ីរ៉ាក់។ បើទោះជាអ៊ីរ៉ាក់បានកំណត់គោលដៅដកទ័ពទាំងស្រុងក៏ដោយ ក៏គ្មានការកំណត់ពេលវេលាជាក់លាក់ណាមួយ ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមានកងទ័ពប្រហែល ២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ៩០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃក្រុមចម្រុះអន្តរជាតិប្រឆាំងនឹងក្រុម ISIS៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm