វៀតណាម និងឥណ្ឌូនេស៊ី មានបំណងជំរុញទំហំពាណិជ្ជកម្មឲ្យដល់ ១៨ពាន់លានដុល្លារ

2024/09/14 11:29:54 pm        808

មេដឹកនាំជាន់ខ្ពស់វៀតណាម និងឥណ្ឌូនេស៊ី បានព្រមព្រៀងគ្នាធ្វើយ៉ាងណាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១៨ពាន់លានដុល្លារ នៅឆ្នាំ២០២៨ ខណៈដែលយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់បន្ថែមទៀតដល់ភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២។

កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចកាលពីថ្ងៃសុក្រ (ទី១៣ ខែកញ្ញា) រវាងអគ្គលេខាបក្ស និងជាប្រមុខរដ្ឋវៀតណាម លោក To Lam និងប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ី លោក Prabowo Subianto ដែលបានទៅដល់ទីក្រុងហាណូយ ក្នុងថ្ងៃដដែលនោះ ដើម្បីបំពេញទស្សនកិច្ចការងាររយៈពេល ២ថ្ងៃ។

ដោយវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់លោក Subianto លោក Lam បានអបអរសាទរដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងទិវាបុណ្យជាតិលើកទី៧៩ របស់ខ្លួន (កាលពីថ្ងៃទី១៧ ខែសីហា) និងបានកោតសរសើរ ចំពោះសមិទ្ធិផលថ្មីៗរបស់ប្រទេសនេះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាការរួមចំណែកចំពោះសន្តិភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងពិភពលោកផងដែរ។

ចំណែកប្រធានាធិបតីជាប់ឆ្នោត លោក Subianto បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរវៀតណាម ចំពោះសមិទ្ធិផលសំខាន់ៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពង្រឹងជំហររបស់ខ្លួនលើឆាកអន្តរជាតិ។ លើសពីនេះទៀត លោកក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំផងដែរ ចំពោះការបាត់បង់ និងការខូចខាតដ៏ធំធេង ដែលបណ្តាលមកពីព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា មេដឹកនាំទាំង២ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១៨ពាន់លានដុល្លារ នៅឆ្នាំ២០២៨ តាមរយៈសកម្មភាពជំរុញពាណិជ្ជកម្ម ការគាំទ្រពាណិជ្ជកម្ម រវាងធុរកិច្ចនៃប្រទេសទាំង២ ហើយនិងលុបបំបាត់ឧបសគ្គ ចំពោះពាណិជ្ជកម្មទ្វេភាគី៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm