លោក Biden និង​លោក Macron នឹង​ជួប​គ្នាដោយ​ផ្ទាល់​ ខណៈ​មាន​ភាព​តានតឹង​បញ្ហា​នាវាមុជទឹក

2021/09/23 06:05:56 pm        233

​អាមេរិក៖ បន្ទាប់ពី​ការ​ជំនួប​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​រវាង​មេដឹកនាំ​ទាំងពីរ ជា​លើកដំបូង​ចាប់​តាំង​ពី​ជម្លោះ​ការទូត​បាន​ផ្ទុះឡើង​កាលពី​សប្ដាហ៍​មុន បារាំង​ក៏​ត្រូវ​បាន​ប្រកាស​ផង​ដែរ​ថា ឯកអគ្គរដ្ឋទូត​រប​ស់​ខ្លួន​នឹង​ត្រលប់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​វិញ​។​

​កាលពី​ថ្ងៃ​ពុធ សេត​វិមាន​បាន​ទទួល​ស្គាល់​ថា ​ក្រុម​មន្ត្រី​អាមេរិក​អាច​ពិភាក្សា និង​ប្រាស្រ័យ​ទាក់ទង​បាន​ល្អ​ជាមួយ​សម​ភាគី​បារាំង​របស់​ពួកគេ ជុំវិញ​កិច្ចព្រមព្រៀង​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ជាមួយ​អូស្ត្រាលី ដែល​បាន​បង្ក​ជា​ការ​ផ្ទុះ​ជម្លោះ​ការទូត​ជាមួយ​ប្រទេស​បារាំង​។​ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី Joe Biden និង​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron មេដឹកនាំ​ទាំងពីរ​បាន​និយាយ​ថា ​ពួក​លោក​បាន​ឯក​ភាព​គ្នា​ថា ស្ថានភាព​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការពិគ្រោះ​យោ​បល់​បើកចំហក្នុងចំណោម​សម្ព័ន្ធមិត្ត ​ស្តីពី​បញ្ហា​ផលប្រយោជន៍​ជា​យុទ្ធសាស្ត្រ​ចំពោះ​ប្រទេស​បារាំង​ និង​ដៃគូ​អឺរ៉ុប​របស់​យើង។ មេដឹកនាំ​ទាំងពីរ​ក៏បាន​និយាយ​ផង​ដែរ​ថា ​ពួក​លោក​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​នៅ​ចុងខែ​តុលា​នេះ​។

​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា ​លោក Biden បាន​ទទួលស្គាល់ថា​ អាចមាន​ការពិភាក្សាគ្នា​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ហើយ​ជំនួប​តាម​ទូរស័ព្ទ​ដូចដែល​ខ្ញុំ​បានបញ្ជាក់​នៅមុននេះ គឺជា​ការសន្ទនា​តាម​ទូរស័ព្ទ​ប្រកប​ដោយ​មិត្តភាព ហើយ​មាន​កិច្ចព្រមព្រៀង​ដែល​យើង​ចង់​បន្ត​ទៅមុខទៀត នៅក្នុង​ទំនាក់ទំនង​របស់​យើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm