[UPDATE] ​ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi នៅវៀតណាម កើនដល់ជាង ២៦០នាក់

2024/09/15 07:16:49 pm        41


អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់វារីអគ្គិសនីវៀតណាម (VDDMA) បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ១៤ ខែកញ្ញា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Yagi នៅប្រទេសវៀតណាមបានកើនឡើងដល់ ២៦២ នាក់ ខណៈមនុស្ស ៨៣ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ 

ខេត្ត ឡៅ កៃ (Lao Cai) ជាតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយមានអ្នកស្លាប់១១១នាក់ និងបាត់ខ្លួន៦១នាក់។

បន្ទាប់មកខេត្ត យិនបៃ (Yen Bai) មានអ្នកស្លាប់ ៥៣នាក់ និងបាត់ខ្លួន ២នាក់ ហើយខេត្ត កៅបាង (Cao Bang) មានអ្នកស្លាប់ ៤៣នាក់ និងបាត់ខ្លួន ៩នាក់។  

ព្យុះទីហ្វុង ដែលជាព្យុះដ៏ខ្លាំងបំផុតក្នុងរយៈពេល ៣០ ឆ្នាំបានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ១៦៨.០០០ខ្នង និងផ្ទះចំនួន ៧៣.២៤៨ ខ្នង ផ្សេងទៀតបានលិចក្រោមទឹកជន់លិច។ 

ចំណែកនៅក្នុងវិស័យកសិកម្មវិញ ព្យុះទីហ្វុងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំស្រូវចំនួន ១៨៣.០០០ ហិចតា ដំណាំរួមផ្សំចំនួន ៤៤.០០០ ហិចតា ដំណាំហូបផ្លែចំនួន ២៣.៦៦១ ហិចតា។  

ទ្រុងវារីវប្បកម្ម ឬអាងចិញ្ចឹមត្រី ប្រហែល ២.២៥០ កន្លែង ត្រូវបានបំផ្លាញ ឬត្រូវបានទឹកហូរកួចហើយគោ-ក្របី ចំនួន៩.០០០ក្បាល  និងបសុសត្វជិត ២ លានក្បាលបានងាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm