ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ យាយ​-​តា ប្តី​-​ប្រពន្ធ ជរា​ពិការ បាន​ទទួល​ផ្ទះ​មនុស្សធម៌​ពី​កាកបាទ​ក្រហមកម្ពុជា​សាខា​ខេត្ត​សៀមរាប

2021/04/27 09:59:58 am        27

​សៀមរាប៖ គោលនយោបាយ​មនុស្សធម៌​ នៃ​ចលនា​កាកបាទក្រហមកម្ពុជា បាន​នាំ​យក​ការលំបាក ខ្វះ​ជម្រក​ស្នាក់នៅ​អស់​ជិត​១១​ឆ្នាំ ចេញពី​ជីវិត​នៃ​ជន​ចាស់ជរា​ពិការ (​ប្តី​ប្រពន្ធ​មួយគូ​) ដោយ​ការ​ផ្តល់​ជូន​នូវ​ផ្ទះ​មនុស្សធម៌​១​ខ្នង ដ៏​កក់ក្តៅ។

​យ៉ាងណាក៏ដោយ​ផ្ទះ​មួយ​ខ្នង​ទំហំ ៦​ម៉ែត្រ គុណ ៦​ម៉ែត្រ ដែល​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត​សៀមរាប ប្រកាសថា ជា​ផ្ទះ​មនុស្សធម៌​ទី​០៧៤ ត្រូវ​បាន​ប្រគល់​ជូន​លោកតា វឿន ឡុ​ក អាយុ​៨៣​ឆ្នាំ ពិការ​ជើង​ឆ្វេង និង​លោកយាយ ម៉ី ដា​រា អាយុ​៦១​ឆ្នាំ ជា​ភរិយា រស់នៅ​ភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។

បន្ទាប់ពី​យាយ​តា​ប្តី​ប្រពន្ធ​មួយ​គូ​នេះ បាន​ឆ្លងកាត់​ការរស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ក្រោម​ការ​មើលថែ និង​ជ្រក​ក្រោម​ដំបូល​ផ្ទះ​ប្អូនថ្លៃ​អស់​រយៈពេល​ជិត​១១​ឆ្នាំ កន្លងមក​។ លោកជំទាវ ទាង​អេង ទៀ​សីហា អនុប្រធាន​គណកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប មាន​វត្តមាន​នៅ​ក្នុង​ពិធី​កាត់​ខ្សែបូ ​និង​ប្រគល់​ផ្ទះ​នោះ ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០។

យោង​តាម​ន័យ​ដែល​សរសេរ​នៅក្នុង​កំណត់ត្រា​ប្រគល់​ផ្ទះ​នោះ លោក ស៊ុ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សៀមរាប បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​១១​ឆ្នាំ​កន្លង​ទៅ​នោះ គឺ​នៅក្នុង​ឆ្នាំ​២០០៩ យាយ​តា​មួយគូ​នេះ ទទួលរង​គ្រោះ​ដោយ​អគ្គីភ័យ ឆេះ​ផ្ទះ នៅ​សល់តែ​ដី​ទទេ​។

ទីតាំង​ដែល​អគ្គីភ័យ​លេប​យក​ផ្ទះសម្បែង​របស់​ពួកគាត់​នោះ គឺជា​ទីតាំង​ដែល​ត្រូវបាន​សាងសង់​ផ្ទះ​ថ្មី ( ផ្ទះ​មនុស្សធម៌ ) ដែល​កំពុង​ធ្វើ​ពិធី​ប្រគល់​នេះ​។ នៅក្នុង​កំណត់ត្រា​ប្រគល់​ផ្ទះ​ដដែល​នោះ ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា តាឡុ​ក និង​យាយ​ដា​រា មានកូន​ប្រុស​៤​នាក់ និង​បាន​បែក​ចេញពី​គាត់​មាន​គ្រួសារ​អស់ហើយ ២​គ្រួសារ​នៅក្នុង​ខេត្តសៀមរាប ១​គ្រួសារ​នៅក្នុង​ខេត្តបន្ទាយមានជ័យ និង​១​គ្រួសារ​ទៀត​នៅ​ខេត្តព្រៃវែង ក៏ប៉ុន្តែ​កូនៗ​ទាំងនោះ​មាន​ជីវ​ភាពមិន​ប្រសើរ​ឡើយ ក៏​មិនមាន​លទ្ធភាព​សាងសង់​ផ្ទះ​ឲ្យ​ម្តាយ​ឪពុក​ជ្រកកោណ​បានដែរ បានត្រឹមតែ​ជួយផ្តល់​ស្បៀង​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​លោកជំទាវ ទាង​អេង ទៀ​សីហា មាន​ប្រសាសន៍​ថា ព្រោះតែ​ជា​ទុក្ខលំបាក ​នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ជរា​ពិការ​នេះ​ហើយ ទើប​ពេលនេះ​ត្រូវ​តែមាន​វត្តមាន​របស់​ក្រុមការងារ​កាកបាទក្រហម​កម្ពុជា​។ ជានិច្ចកាល សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​បេសកកម្ម​នៃ​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា តែងតែបាន​ក្រើនរំលឹក ដល់​បណ្ដា​សាខា អនុសាខា ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​ផ្ទាល់​ក្នុង​មូលដ្ឋាន​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​លទ្ធភាព មើល​ឲ្យ​ឃើញ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ និង​ងាយ​រងគ្រោះ ជា​មួយនឹង​ការ​ធ្វើសកម្មភាព​សម្រាល​ទុក្ខ​លំបាក​ទាំងនោះ​តាម​គ្រប់​រូបភាព ដែល​អាច​ធ្វើ​បាន​។

​គួរ​បញ្ជាក់​ដែរ​ថា គោលនយោបាយ​ផ្ទះ​មនុស្សធម៌ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ​ខេត្តសៀមរាប តាម​ការណែនាំ​របស់​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន សម្រាប់​ជួយ​ដល់​ជន​ចាស់ជរា ពិការ គ្មាន​ទីពឹង​។ សមិទ្ធផល​ដែល​កើតចេញពី​គោលនយោបាយ​នេះ គឺ​ស្ថិត​ក្រោម​ការ​អំពាវនាវ និង​ការចូលរួម​របស់​សប្បុរស​ជន។

ផ្ទះ​មនុស្សធម៌​ទី​០៧៤ គឺ​ត្រូវ​បាន​ទទួល​ការ​បរិច្ចាគ​ថវិកា​សម្រាប់​ការកសាង ដោយ លោកជំទាវ លី ដា​ណា សមាជិការ​នៃ​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​។ នៅក្នុង​ពិធី​នោះ ប្រជាពលរដ្ឋ​ស្ថិតក្នុង​វ័យចាស់​ជរា មកពី​២០​គ្រួសារ ក៏បាន​ទទួល​អំណោយ​ពីសា​ខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ផងដែរ​៕ អត្ថបទ៖ ងិន គឹមលែង​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm