ផ្លូវការ James Rodriguez ផ្លាស់​ទៅកាន់​ក្លិប​កាតា Al Rayyan

2021/09/23 06:18:58 pm        84

​បាល់ទាត់៖ ​ខ្សែបម្រើកូ​ឡុំ​ប៊ី James Rodriguez បាន​ចាក​ចេញពី​ក្លិប​អង់គ្លេស Everton ហើយ​ចូលរួម​ជាមួយ​ក្លិប​កាតា Al Rayyan ក្នុងតម្លៃ​ផ្ទេរ​បិទ​ជិត​មួយ​។ ​កីឡាករ​វ័យ ៣០ឆ្នាំ​ជំរើសជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​មិនមាន​តំណែង​ច្បាស់លាស់​ឡើយ​នៅ​ទឹកដី Goodison Park តាំងពី​ការមកដល់​របស់ Rafael Benitez ជំនួស​តំណែង​លោក Carlo Ancelotti ដែល​ចេញទៅ Real Madrid​។

​​អតីត​កីឡាករ​របស់ Real Madrid ដែល​មកកាន់ Everton ក្នុង​តំលៃ ១២លាន​ផោន​កាលពី​ឆ្នាំមុន​នោះមិនទាន់បាន​លេង​សូម្បី​មួយ​ប្រកួត​រដូវ​កាល​នេះ​។ ​ប្រកួត​ចុងក្រោយ​របស់ James បង្ហាញខ្លួន​នៅ Everton គឺ​តាំងពី​ថ្ងៃទី១៦ ខែឧសភា​នៅពេល​ចាញ់ Sheffield United​។​ ​ប្រាក់​ឈ្នួល​របស់ James នៅ Everton ត្រូវបាន​គេ​ដឹងថា​ដល់​ទៅ ២០ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍ ​ហើយ​បើ​រូបគេ​ចាកចេញ​មែន​នោះ​នឹង​បន្ធូរបន្ថយ​ការចំណាយ​ច្រើន​សំរាប់ Everton​។​ រំលឹកថា James Rodriguez ធ្លាប់មាន​អាជីព​ជាមួយ Porto, Monaco, Real Madrid និង ជាមួយ Bayern Munich ក្នុង​លក្ខខណ្ឌ​ខ្ចី​។ ​រដូវ​កាល​មុនគេ​បានបង្ហាញ​ខ្លួន​សរុប ២៦ប្រកួត​ឱ្យ Everton រកបាន ៦គ្រាប់​បញ្ជូន៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm