សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបាននឹងកំពុងផ្ទេរធនធានសុខាភិបាលទៅមូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណដល់ពលរដ្ឋ

2024/09/16 06:25:00 pm        157

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន នឹងកំពុងផ្ទេរធនធាននានា ក្នុងវិស័យសុខាភិបាលឱ្យបានទៅដល់មូលដ្ឋាន ដើម្បីផ្ដល់សេវាមានគុណល្អជូនដល់ពលរដ្ឋ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសណ៍ថា រាជរដ្ឋាភិបាលជាច្រើនអាណត្តិមកហើយ បានយកចិត្តទុកដាក់ជាសំខាន់ដើម្បីឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាសុខាភិបាល ក្នុងនោះលទ្ធភាពទី១ គឺការពង្រីកសេវាសុខាភិបាល តាមរយៈការជំរុញសេវាសុខាភិបាល​ទៅ​មូលដ្ឋាន ការកសាងប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ដែលការងារនេះ​បានពង្រីកជាប្រចាំ បូកផ្សំជាមួយនឹងការកសាងពង្រឹងហេដ្ឋារចនាសមព័ន្ធតភ្ជាប់ ដែលនេះជាកិច្ចការងារដ៏សំខាន់សម្រាប់គាំទ្រដល់ពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់។

សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋភិបាល បាននឹងកំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្ដាល ការជ្រើសរើស និងការពង្រាយគ្រូពេទ្យ និង​បុគ្គលិកបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ​បង្អែក ស្រុក ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្ដល់សេវាថែទាំសុខភាពដោយគុណភាពជូន​ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្ដេចបន្តថា លើសនេះរាជរដ្ឋាភិបាលបានពង្រីកបន្ថែមនៃការគ្រប់ដណ្ឌប់នៃកម្មវិធីមូល​និធិសមធម៌​សង្គមសុខាភិបាលជូនដល់គ្រួសារងាយរងគ្រោះ និងក្រុមគោលដៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ប.ស.ស. ដល់សមាជិកគ្រួសារ និងអ្នកនៅ​ក្នុងបន្ទុកសមាជិក ប.ស.ស និងប្រជាជនស្វ័យនិយោជន៍ ដែលឈរលើគោលការណ៍​ស្ម័គ្រចិត្ត​ ព្រមទាំងវិធីជំនួយ​សង្គមផ្សេងទៀត ​ដល់ប្រជាជនគោលដៅ។

សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីកាលមុនៗនៃរដ្ឋសភា ចាត់ទុការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងនោះសុខភាពល្អរួមចំណែក​យ៉ាងសំខាន់​ដល់សមត្ថភាពក្នុងការស្រូបយកចំណេះដឹងទូលំទូលាយ និងជំនាញឯកទេសពិតប្រាកដប្រកបដោយសីលធម៌វិជ្ជាជីវ ដែលទាំងនេះ គឺជាអាទិភាពគន្លឹះទីមួយដែល ដើម្បីជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ភាពធន់ និងចីរភាព។

សម្ដេចបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់នានា ដែលមានប្រសិទ្ធភាព និងការវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្ដោតជាសំខាន់​លើការកាត់​បន្ថយការឈឺ និងការស្លាប់ដែលបណ្ដាលមកពីជំងឺជាពិសេសជំងឺមិនឆ្លងចំបងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា​ និងទារកកម្ពុជា ​និងអាហារូបត្ថម្ភ ការការពារ​សុខភាពសាធារណៈ និងការការពារ និងគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម។

សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញគោលនយោបាយអាទិភាពចំនួន ៦ ចំណុច​សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមៗនៅក្នុងឆ្នាំ ២០២៣ នៅក្នុងនោះកម្មវិធីគោលនយោបាយ​អាទិភាពទី១ ​គឺការពង្រីកសេវាសុខភាពសុខាភិបាល ឆ្ពោះទៅរកការគ្រប់ដណ្ដប់សុខភាព​ជា​សកលដោយចាប់ផ្ដើមពីទី១ ​ការផ្គត់ផ្គង់សេវាជូនគ្រោះសារងាយរងហានិភ័យប្រមាណជាង ៤០ ម៉ឺនគ្រួសារ ដែលមានសមាជិកសរុប​ចំនួន ១,៥ លាននាក់ តាមរយៈការប្រើប្រាស់​មូលនិធិសមធម៌​សុខាភិបាល។ ទី២ ការពង្រីករបបថែទាំសុខភាព ប.ស.ស. ទាំងសម្រាប់​កម្មករនិយោជិត និងមន្រ្ដីសាធារណៈដែលគ្រប់ដណ្ដប់បន្ថែមដោយសមាជិក​គ្រួសារនៅក្នុងបន្ទុកប្រមាណ ៣ លាននាក់តាមគោលការណ៍ស្ម័គ្រចិត្ត។ សរុប គម្រោងទាំងពីរនឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ ទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm