កងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមកម្លាំង រថយន្តរួចជាស្រេច​ដើម្បីចុះអន្តរាគមន៍​ជួយពលរដ្ឋ​រងគ្រោះធម្មជាតិ

2024/09/16 09:44:20 pm        976

ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងកម្ពុជានោះ កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩ បានប្រកាសត្រៀមកម្លាំង និងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ ដល់​បងប្អូនប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះមហន្តរាយនានាដែលកើតឡើងជាយថាហេតុណាមួយ ស្រប​ពេលក្រសួងធនធានទឹក និងឧតុនិយមប្រកាសថានាពេលខាងមុខនេះទឹកទន្លេមេគង្គផ្នែក ខាង​លើអាចនឹងហក់ឡើងជាបន្តបន្ទាប់នោះ។

ថ្លែង​ប្រាប់ទូរទស្សន៍ BTV តាមរយៈតេលេក្រាម នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឧត្តម​សេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជា​នាយ​សេនាធិការ​កង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ បានឲ្យដឹងថា បច្ចុប្បន្ននេះ កងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុង​ត្រៀម​ខ្លួន​២៤​ម៉ោង​លើ​២៤ម៉ោង ដើម្បីរង់ចាំបទបញ្ជា​ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បី​ចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និង​តាម​តម្រូវ​ការ​ផ្សេងៗ​ជាដើម​។

លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានឲ្យដឹងទៀតថា កងពលពលតូចដឹកជញ្ជូនលេខ៩៩ បាន​មធ្យោបាយដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៦០គ្រឿង រថយន្ត​ជួស​ជុល​ចល័ត​ ២គ្រឿង រថយន្តស្ទួច១គ្រឿង អូប័រ១១គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូច២៥គ្រឿង ម៉ាស៊ីន​ភ្លើង​២​គ្រឿង និងកម្លាំងបើកបរ និងសង្រ្គោះចំនួន២១៥នាក់ជាដើម។

ជាមួយ​គ្នា​នោះដែរ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី ក៏បានលើកឡើងផងដែរថា ស្របតាម​កំណែ​ទម្រង់​របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ កម្លាំងនៃកង​ពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩ ក៏បានធ្វើការហ្វឹកហាត់ និងធ្វើសមយុទ្ធជាប្រចាំជាមួយភាគីដទៃទៀត លើជំនាញ​សង្រ្គោះ​ប​ន្ទាន់ ដើម្បីជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា​ពេល​ដែល​ជួប​គ្រោះ​ធម្មជា​តិ ដូចជាករណីខ្យល់កន្រ្តាក់ គ្រោះរាំងស្ងួត និងទឹកជំនន់ជាដើមផងដែរ៕ អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm