សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា សម្តេចសុខចិត្តឃើញ មានគ្រូពេទ្យតិច តែមានជំនាញជាក់លាក់ ប្រសើរជាងមានគ្រូពេទ្យច្រើន តែមិនច្បាស់លាស់ ។

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានសាងសង់អគារមជ្ឈ មណ្ឌលកណ្តាល អគារវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំឱ្យមន្ត្រីសុខាភិបាល បុគ្គលិកសុខាភិបាល ឱ្យបន្តយក ចិត្តទុកដាក់ពង្រឹងគុណភាពលើការបណ្តុះបណ្តាលទាំងជំនាញរឹង និងជំនាញទន់ទាំងអស់ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា សុខចិត្តមានពេទ្យតិចដែលមានគុណភាព កុំឱ្យច្រើនតែពិបាកធ្វើការ ដែលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់មនុស្ស។ ដូច្នេះ ការបណ្ដុះបណ្ដាល និងការកំណត់ស្តង់ដាសាលាពេទ្យ សម្ដេចក៏បានអំពាវនាវឲ្យសាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋនិងឯកជន យកចិត្តទុកដាក់នៅក្នុងការបង្កើនគុណភាពសិស្ស ដោយធ្វើយ៉ាងណាយើងជួយជំរុញ សិស្សសិក្សាឲ្យបានខ្ពស់ ៕ អត្ថបទ៖ មុត សុទ្ធ