ឆ្មាំល្បាតឆ្នេរកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា នាវានេសាទទម្ងន់ ៣៥ តោន បានក្រឡាប់នៅឆ្នេរសមុទ្រក្បែរទីក្រុង Gunsan ភាគនិរតីនៃខេត្ត Jeolla ភាគខាងជើងដែលបានបណ្តាឲ្យមនុស្ស ៣នាក់ ស្លាប់ នៅក្នុងនាវានោះ។
ឆ្មាំល្បាតឆ្នេរ បានជួយសង្គ្រោះមនុស្សទាំង៨នាក់ដោយជោគជ័យចេញពីនាវាដែលបានលិច។ ទោះយ៉ាងណាក៏ដោយ ពួកគេបីនាក់ កាពីតែនកូរ៉េ ប្រធានវិស្វករកូរ៉េ និងនាវិកឥណ្ឌូនេស៊ី ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា បានស្លាប់។
អ្នកនៅរស់រានមានជីវិតចំនួន ៥នាក់ ដែលរួមមានជនជាតិវៀតណាម ៣នាក់ និងសមាជិកនាវិកឥណ្ឌូនេស៊ីពីរនាក់ ត្រូវបានរាយការណ៍ថា មានសុវត្ថិភាព។
ឆ្មាំល្បាតសមុទ្រ បានទទួលរបាយការណ៍នៃឧបទ្ទវហេតុនេះ នៅម៉ោង ៧ និង ៣៦ នាទីព្រឹក ហើយបានបើកប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។ អាជ្ញាធរ កំពុងស៊ើបអង្កេតលទ្ធភាពនៃការបុកគ្នា ខណៈដែលសាក្សី បានរាយការណ៍ថា ក្រុមហ៊ុនដឹកជញ្ជូនផលិតផលប្រេង ១.៦១៨ តោន បានបើកឆ្លងកាត់នាវានេសាទនោះ។