គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកម្មវិធី "បង្ហាញផ្លូវអាស៊ានមួយ ការឆ្លើយតបមួយ " នៅកម្ពុជា

2024/09/17 12:14:09 am        105

ភ្នំពេញ ៖ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានធ្វើជាអធិបតីបើកកម្មវិធី " បង្ហាញផ្លូវអាស៊ានមួយ ការឆ្លើយតបមួយ" នៅកម្ពុជា។

ពិធីនេះក៏មានការចូលរួមពីលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក លី យ៉ាំម៉ឹង នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអាហារ, ព្រម ទាំងតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍អង្គការជាតិ អន្តរជាតិ កាកបាទ ក្រហមកម្ពុជានិងវិស័យឯកជនដែលប្រព្រឹត្តទៅនៅសណ្ឋា គារសូហ្វីតែលភ្នំពេញ ភូគីត្រា។

កម្មវិធី« បង្ហាញផ្លូវ អាស៊ានមួយ ការឆ្លើយតបមួយ» នេះ គឺជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមសកម្មភាពជា ច្រើន ស្ថិតក្រោមកម្មវិធីការងារ ឆ្នាំ២០២១-២០២៥ នៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) និងជា ផែន ការរបស់មជ្ឈមណ្ឌលអាហារ ក្នុងដំណើរការកម្មវិធីនេះ ដោយផ្ទាល់ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ចាប់ តាំង ពី២០២៣ រហូតមក។កម្មវិធីនេះ នឹងជួយសម្រួលដល់ការ ចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់យ៉ាងទូលំទូលាយ និង កម្រិតខ្ពស់ រវាងអ្នករៀបចំគោលនយោបាយរបស់ប្រទេស និងភាគីអ្នកពាក់ព័ន្ធក្នុងការងារមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ។ សំខាន់ជាងនេះទៀត អំពីរបៀបដែលវិស័យនេះ អាចសម្របសម្រួល និង ពង្រីកភាពជាដៃគូឱ្យកាន់តែប្រសើរឡើង ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗកំពុងកើតឡើង និងការផ្លាស់ប្តូរទិដ្ឋភាពមនុស្សធម៌ នៅក្នុងប្រទេស និងនៅក្នុងតំបន់។

 គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការ ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមាន ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋ មន្ត្រី អនុប្រធានទី១ ជាសេនាធិការផ្ទាល់បានយកចិត្តទុក ដាក់ខ្ពស់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ។ក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកអាស៊ាន នឹងអាចដោះស្រាយនូវរាល់បញ្ហាប្រ ឈមនានា បង្កដោយគ្រោះមហន្តរាយកាន់តែមាន ប្រសិទ្ធ ភាពខ្ពស់ និងឈានទៅកសាងសហគមន៍អាស៊ាន ប្រកប ដោយភាពធន់ ។

 ឯកឧត្តម អនុប្រធានទី២ ហង្ស សាមឿន មានប្រសាសន៏ថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់លើការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាសមាជិកអាស៊ាន ភាគីអ្នកពាក់ព័ន្ធដើម្បីកសាងសហគមន៍ប្រកប ដោយភាពធន់ដែលសកម្មភាពទាំងនេះ នឹងត្រូវអនុវត្តន៍ដោយផ្អែកលើ លិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្តីពីការគ្រប់ គ្រងគ្រោះមហន្តរាយ និងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហា និភ័យគ្រោះមហន្តរាយកម្ពុជា ។ គ្រោះមហន្តរាយមិនមានព្រំដែនទេដោយរំលឹកយើងថា សុវត្ថិភាព និងសុខុមាល ភាពរួមរបស់យើងមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធ។ ក្នុងបរិបទនេះ ត្រូវបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់ នៃភាពជាអ្នកដឹកនាំកិច្ចសហប្រតិបត្តិការនិងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជារាជរដ្ឋាភិបាល ភ្នាក់ងារសហប្រជាជាតិ អង្គការជាតិ- អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជនហើយសំខាន់បំផុត គឺសហគមន៍របស់យើង។  

ឯកឧត្តម បន្តថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន បង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦ កង ស្មើ ១,៩២០នាក់ រៀបចំកសាង ផែនការត្រៀមបម្រុងថ្នាក់ជាតិសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ ព្រមទាំងគាំទ្រដល់ រាជធានី ខេត្តទាំង២៥ ដើម្បីរៀបចំកសាងផែនការ ត្រៀមបម្រុងថ្នាក់ រាជធានី ខេត្ត សម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះ មហន្តរាយ ទឹកជំនន់ និងរាំងស្ងួត ផងដែរ។ ឯកឧត្តមហង្ស សាមឿន លើកឡើងថារាជរដ្ឋាភិបាលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ត សេចក្តីថ្លៃការណ៍ អាស៊ានមួយ ការឆ្លើយតបមួយ នៅឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំ «លំហាត់សមយុទ្ធ ឆ្លើយតបគ្រោះអាសន្ន គ្រោះមហន្តរាយថ្នាក់តំបន់អាស៊ានសម្រាប់ឆ្នាំ២០២៥ » ដែលគ្រោងនឹងអញ្ជើញ អ្នកពាក់ព័ន្ធប្រមាណ ៤០០នាក់មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន ក្រសួង -ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជានិង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ប្រើនូវយន្តការគ្រប់គ្រងគ្រោះ មហន្តរាយ ក្នុងតំបន់អាស៊ាន និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបគ្រោះមហន្ត រាយ រួមគ្នា។ ឯកឧត្តមហង្ស សាមឿន សង្ឃឹមយ៉ាងមុតមាំថា យើងនឹងអាចយកវេទិកានេះធ្វើ ការ ចែករំលែកនូវបទពិសោធល្អៗនិងបញ្ហាប្រឈមនានានៅកម្រិតជាតិ និងកម្រិតតំបន់ ដើម្បីឱ្យយើងទាំងអស់គ្នា អាចស្វែងយល់បានកាន់ តែស៊ីជម្រៅអំពីយន្តការនៃការគ្រប់ គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និង ថ្នាក់តំបន់អាស៊ាន ដែលនឹងអាចត្រួសត្រាយផ្លូវឆ្ពោះទៅកាន់សហគមន៍អាស៊ានមួយប្រកបដោយភាពធន់ ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm