ក្នុងជំនួបជាមួយទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Igor Levitin កាលពីថ្ងៃចន្ទ លោកបណ្ឌិត Abdol-Nasser Hemmati បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការអនុវត្តយ៉ាងឆាប់រហ័សនៃគម្រោងច្រករបៀង ខាងជើង-ខាងត្បូង ដែលជាផ្លូវឆ្លងកាត់ដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសអ៊ី រ៉ង់ រុស្ស៊ី ឥណ្ឌា និងប្រទេសឈូងសមុទ្រពែរ្ស។ .
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បាននិយាយថា៖«យើងរំពឹងថា ប្រទេសរុស្ស៊ីនឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា សម្រាប់គម្រោងច្រករបៀងខាងជើង-ខាងត្បូង»។
លោក Hemmati បានគូសបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់គាំទ្រការវិនិយោគបរទេស នៅក្នុងតំបន់នេះ ហើយត្រូវបានរៀបចំ ដើម្បីជួយសម្រួលដល់ការចូលរួម ដោយផ្តល់នូវការលើកទឹកចិត្តពិសេស។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានសម្តែងក្តីសង្ឃឹមសម្រាប់ការបង្កើនការវិនិយោគរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ី រ៉ង់ ជាពិសេសក្នុងគម្រោងប្រេង ភ័ស្តុភារ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
លោក Igor Levitin ទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី បានប្រកាសថា លោកប្រធានាធិបតី Putin បានបែងចែកមូលនិធិសម្រាប់គម្រោងពីទីក្រុង Rasht ទៅកាន់ខេត្ត Astara របស់អ៊ីរ៉ង់។
លោកបានលើកឡើងថា គម្រោងនេះ អាចជួយសម្រួលដល់ការផ្ទេរទំនិញបានជាង ១៥ លានតោន ដោយមានសក្ដានុពល អាចនឹងកើនដល់ ៣០ ឬ ៥០ លានតោន។