សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អំណោយជាអគារសិក្សាមួយខ្នង ដែលមានកម្ពស់៣ជាន់ ស្មើនឹង៣០បន្ទប់ និងសម្ភារមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំដល់វិទ្យាល័យ ស៊ុន សែន តាខ្មៅ ខេត្តកណ្តាល។
តាមរយៈបណ្តាញសង្គមហ្វេសបុកនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានឲ្យដឹងថា កាលពីថ្ងៃរសៀលម្សិលមិញ(ថ្ងៃទី១៦) សម្តេចបានឆ្លៀតចូលវិទ្យាល័យហ៊ុន សែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលសម្តេចធ្វើដំណើរឆ្លងកាត់ពេលទៅធ្វើការ រយៈពេលជាង ១ឆ្នាំមកហើយ។
បន្ទាប់ពីបានចុះពិនិត្យទីតាំងជាក់ស្តែង និងបានពិភាក្សាជាមួយលោកនាយកសាលា និងលោកគ្រូនៅសាលា «ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះដែលបច្ចុប្បនមានសិស្សសរុប ២ ៣៥១ នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ»៕ អត្ថបទបាន ចក់



