បទល្មើស​នេសាទ​ នៅតែ​កើត​ច្រើន បើ​ទោះបី​ឆ្នាំនេះ​ទឹកទន្លេ​ឡើង​ទាប និង​មានការ​បង្ក្រាប​ជាប្រចាំ​ក៏ដោយ​

2021/04/27 09:59:58 am        29

​កំពង់ឆ្នាំង​៖ បើ​ទោះបីជា​ឆ្នាំ​២០២០​នេះ ទឹក​ទន្លេសាប​កាន់តែ​ទាប​ជាង​ឆ្នាំ​២០១៩ ​ក៏ពិតមែន ក៏ប៉ុន្តែ​ គេ​សង្កេតឃើញ​បទល្មើស​នេសាទ ​បាន​កើតមាន​ព្រោងព្រាត​គ្រប់​ទីកន្លែង ដែល​ជនល្មើស​បាន​ប្រើប្រាស់​ទាំង​របាំង​ស្បៃ​មុង របាំង​សាច់​អួន និង​ឧបករណ៍​ល្មើស​ផ្សេងៗ​ទៀត ព្រោះថា​ទឹកទន្លេ​កាន់តែ​តូច ផល​នេសាទ​កាន់តែ​បាត់ នាំ​អោយ​ជនល្មើស​ត្រូវ​បង្កើន​ឧបករណ៍​ល្មើស​ ដើម្បី​ចាប់​ត្រី​ដែល​ឧបករណ៍​ទាំង​នោះ បាន​បំផ្លាញ​ដល់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ ទោះបី​ក្នុង​រដូវ​បិទ​នេសាទ​ក៏ដោយ​។​

​​

នៅ​រដូវ​បិទ​នេសាទ​ឆ្នាំនេះ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី គេ​សង្កេតឃើញ​កើតមាន​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​វែងៗ និង​ដាក់​លប​ប្រើស​១០០ រួម​នឹង​បទល្មើស​របាំង​សាច់​អួន​ផងដែរ​។


ដោយឡែក​នៅ​ក្នុង​ស្រុក​បរិបូណ៌​វិញ ចំណុច​កំពង់ព្រះ​គគីរ ចំណុច​កំពង់​អួរ ចំណុច​សេះ​ស្លាប់ ចំណុច​កំពង់ព្រះ និង​នៅ​តំបន់​ឆ្នុកទ្រូ ក៏​មាន​បទល្មើស​ស្បៃ​មុង លប​ប្រើស​១០០ រួម​នឹង​រ​បាំងសាច់​អួន​ក្រឡា​ញឹក​ផង​ដែរ​។ រីឯ​ស្រុក​កំពង់លែង នៅ​ចំណុច​ចុង​ព្រែក ចំណុច​វាលភក់ ចំណុច​ផ្លូវ​ទូក ចំណុច​អន្លង់​លត ចំណុច​ព្រែ​កសាយ ជនល្មើស​បាន​ប្រើប្រាស់​ឧបករណ៍​ល្មើស​របាំង​ស្បៃ​មុង លប​ប្រើស​១០០ ជា​ពិសេសរ​បាំងសាច់​អួន​វែងៗ​។​


​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដាក់​បទល្មើស​ បាន​អោយ​ដឹងថា​ កាលពី​ទឹក​ទន្លេសាប​ឡើង​ខ្ពស់​ពួកគេ​បាន​ប្រើប្រាស់​រ​បាំងសាច់​អួន របាំង​ស្បៃ​មុង មិន​វែងៗ​ដូច​ពេលនេះ​ទេ តែ​ទឹកទន្លេ​ឆ្នាំនេះ​រឹតតែ​តូច ត្រី​ក៏​មិន​សំបូរ ទាល់តែ​ប្រើ​របាំង​វែងៗ​ទើប​អាច​ចាប់​ត្រី​បាន​ខ្លះ ដោយឡែក​លប​ប្រើស​១០០​វិញ​ទាល់តែ​ដាក់​ក្នុង​១​កន្លែង​ពី​៧០​ទៅ​១០០​លប​ទើប​អាច​រក​ត្រី​បាន​។​


​ចំណែក​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​វិញ​ បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ខ​ណ្ឌ​រដ្ឋបាល​ជលផល បាន​ចុះ​បង្ក្រាប​រៀងរាល់ថ្ងៃ​និង​ជាប្រចាំ ក៏ប៉ុន្តែ​ជនល្មើស​នៅតែ​ឆ្លៀតឱកាស​ប្រព្រឹត្តិ​បទល្មើស​បាន​ដដែល ដោយ​មិន​ញញើត​នឹង​ច្បាប់​ឡើយ​។

លោក​បាន​បន្ត​ថា នៅ​ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​នេះ កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ ចុះបង្ក្រាប​បានរ​បាំងសាច់​អួន​ចំនួន​១៥៦​កន្លែង ស្មើនឹង​៤៣៦០​ម​,​របាំង​ស្បៃ​មុង​ចំនួន​៣៧៣​កន្លែង ស្មើនឹង​១៨២៦០​ម​, លូ​ស្បៃ​មុង​ចំនួន​៥២៥​គ្រឿង​, លូ​សាច់​អួន​ចំនួន​២០២​គ្រឿង​, ចាក់​ព្រលែង​កូន​ត្រី​ចម្រុះ​ចំនួន​៩៥៥០​គ​.​ក្រ​, បង្គោល​ចំនួន​១៥ ៤០០​ដើម​។


​ដោយឡែក​ខ​ណ្ឌ​រដ្ឋបាល​ជលផល​បាន​ផ្សព្វផ្សាយ​បទបញ្ជា​លេខ​០១​របស់​រាជរដ្ឋាភិបាល ដោយ​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​។ បាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០៥​សរណ ស្តីពី​វិធានការណ៍​ចាំបាច់​នានា​ ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​របស់​រាជរដ្ឋាភិបាល​, ផ្សព្វផ្សាយ​អនុសាសន៍​ទាំង​៧​ចំណុច​របស់​សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន​, ប្រកាស​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ស្តីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​។


ផ្សព្វផ្សាយ​ការទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ជលផល​ដោយ ប្រើប្រាស់​ឧបករណ៍​នេសាទ​លប​កន្ទុយ​កណ្ដុរ ឫ​លប​ពោះវៀន​ជ្រូក និង​ប្រឹស​មួយ​១០០, ផ្សព្វផ្សាយ​វិធានការ​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​របស់​សាលាខេត្ត​កំពង់ឆ្នាំង និង​ផ្សព្វផ្សាយ​ច្បាប់ ​ស្តីពី​ជលផល តាម​មូលដ្ឋាន​ជាប់​ដែន​នេសាទ ដល់​គ្រប់​មូលដ្ឋាន​ដែល​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេសាប​។ ទោះបី​មានការ​ផ្សព្វផ្សាយ ការ​បង្ក្រាប​ជាប្រចាំ ក៏ប៉ុន្តែ​ជនល្មើស​នៅតែ​ប្រព្រឹត្តិ​បទល្មើស​ដដែល​៕ អត្ថបទ៖ ហុង វាស្នា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm