UN៖ កាលពីយប់ថ្ងៃពុធ ទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ត្រូវបានបំភ្លឺទៅដោយរូបភាពនៃប្រភេទសត្វសមុទ្រ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ជាក់ជានិមិត្តរូបនៃទំនាក់ទំនងរវាងមនុស្ស និងជីវៈចម្រុះដ៏សម្បូរបែបរបស់ពិភពលោក។

គេសង្ឃឹមថា ការបង្ហាញនេះនឹងបង្ហាញពីតួនាទីសំខាន់របស់មហាសមុទ្រក្នុងបរិយាកាសសកល។ មេដឹកនាំពិភពលោកកំពុងជួបប្រជុំគ្នានៅសប្តាហ៍នេះ សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិប្រចាំឆ្នាំដើម្បីពិភាក្សាពីបញ្ហាប្រឈមសកល រួមទាំងតម្រូវការស្តារតុល្យភាពជាមួយធម្មជាតិ និងដោះស្រាយបញ្ហាគ្រាអាសន្នទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ សុខមាន